ភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី ក្រសួងអប់រំយុវជន និងកីឡានឹងឯកឧត្តមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៍កីឡា បេស្បលហ្វាយ លីគ កម្ពុជា លើកទី០១ ស្ថិតនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ យុវជនស.ស.យ.ក.និងលោកបណ្ឌិត ហោ គន្ធា ប្រធាន សមាគម វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាព្រមទាំង កីឡាករ កីឡាការនី ទាំង១២ក្លឹប ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ។
ថ្លែងក្នុងឪកាស ពិធីបើកព្រឹត្តិការណ៍កីឡាបេស្បលហ្វាយ លីគ កម្ពុជា លើកទី០១ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់អំពីកីឡា បេស្បលហ្វាយ លីគ កម្ពុជា លើកទី០១គឺជាប្រភេទកីឡាជាក្រុម ដែលបង្កើតឡើងជាយូរមកហើយ។ ហើយកីឡាBaseball5 គឺជាប្រភេទកីឡាថ្មី ដែលសហព័ន្ធទើបនាំចូលមករៀបចំនៅកម្ពុជា តែកំពុងមានការពេញនិយមលេងលើពិភពលោក ក្រោយការគ្រប់គ្រងរបស់សហព័ន្ធកីឡាបេស្បលពិភពលោក។
ដោយមើលឃើញពីអត្ថប្រយោជន៍នៃវិញ្ញាសា Baseball5 ទើបសហព័ន្ធសម្រេចនាំមករៀបចំ និងអភិវឌ្ឍន៍នៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា បានកត់សម្គាល់ឃើញថា កីឡាBaseballហ្វាយ ជាប្រភេទកីឡាថ្មី ដែលងាយស្រួលលេង មិនត្រឹមតែប៉ុណ្ណោះគឺបានជួយលើកកម្ពស់ យេនឌ័រជាពិសេស សំខាន់ដោយក្នុងចំណោមសមាជិកក្រុម ៨នាក់ ត្រូវមានបុរស ៤នាក់ និងស្ដ្រី ៤នាក់ ហើយក្នុងចំណោមសមាជិក ត្រូវប្រកួតលើទីលាន ៥នាក់ ក៏តម្រូវឲ្យមានស្ដ្រី ២នាក់ផងដែរ ។
ចំណែកឯ លោក ឆែម តារា បានចាត់ទុកការប្រកួត Cambodia Baseball5 League លើកដំបូងនាពេលនេះ គឺជាការចាប់ផ្ដើមមួយដ៏ល្អ ដើម្បីផ្ដល់ឱកាសឲ្យមហាជន បានចូលរួមប្រកួតប្រជែងជាមួយយុវជនរបស់សហព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍន៍ វិស័យកីឡានេះឲ្យកាន់តែរីកចម្រើន ពិសេសបណ្ដុះបណ្ដាលបាននូវធនធានកីឡាករ-កីឡាការិនីឆ្នើមៗត្រៀមការប្រកួតអន្ដរជាតិ ដូចជាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃជាដើម។
មុននឹងបិទបញ្ចប់ពីធី ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ហើយក៏បានផ្តាំផ្ញើរក្មួយៗជាកីឡាករកីឡាការិនី អោយខិតខំបន្តដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែរីកចម្រើនលើឆាកអន្តរជាតិ និងសូមអរគុណដល់អ្នកឧបត្ថមកម្មវិធីទាំងអស់ ដែលបានចូលរួមឧបត្ថមគាំទ្រ និងសូមអោយបន្តឧបត្ថមគាំទ្រដំណើរការនៃការរៀបចំសកម្មភាពអភិវឌ្ឍន៍នេះ អោយកាន់តែមាននិរន្តរភាពទៅថ្ងៃមុខ៕