ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ៖ នាថ្ងៃី២២ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ជា សុផាកន្នី ភរិយាឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅផែនការសកម្មភាពការងាររបស់ គណៈកម្មការសាខាសមាគម។

ក្នុងនោះផងដែរ លោកជំទាវ ម៉ុម ថានី ប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានរាយការណ៍ជូនពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងបានលើកឡើងនូវផែនការសកម្មភាពសំខាន់ៗ ដែលត្រូវអនុវត្ត រួចមក លោកជំទាវ ជា សុផាកន្នី ភរិយាឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានកិត្តិយសគណៈកម្មការសាខាបានមានប្រសាសន៍ថា កិច្ចប្រជុំរបស់គណៈកម្មាការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍របស់ក្រសួងបរិស្ថាននាថ្ងៃនេះ គឺជាឱកាសដ៏មានសារៈសំខាន់ដែលយើងទាំងអស់គ្នាបានមកជួបជុំ ស្គាល់គ្នា និងស្តាប់ពីផែនការងារដែលយើងនឹងត្រូវចូលរួមអនុវត្តទាំងអស់គ្នា។

ដូច្នេះ ក្នុងនាមជាប្រធានកិត្តិយស លោកជំទាវ សូមលើកទឹកចិត្តដល់លោកជំទាវ លោកស្រី នាងកញ្ញាដែលជាសមាជិកក្រុមការងារនេះត្រូវបន្ត និងបង្កើននូវស្មារតីសាមគ្គី ទទួលខុសត្រូវ រួមគិត រួមធ្វើ ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្រ្តីគ្រប់លំដាប់ថ្នាក់ ទាំងក្នុងការងារបច្ចេកទេស និងការងារសង្គម។ លោកជំទាវ ក៏សូមលើកទឹកចិត្តដល់សមាជិកដែលនឹងត្រូវតែងតាំងថ្មី ត្រូវចូលរួមអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ រួមកម្លាំងគ្នាជាធ្លុងមួយដើម្បីសម្រេចបាននូវភារកិច្ចដែលបានចាត់តាំង។ ម្យ៉ាងវិញទៀតដើម្បីបង្កើនតួនាទីក្នុងកាធ្វើសេចក្តីសម្រេចប្រកបដោយគុណភាព យើងចាំបាច់ត្រូវបំពាក់ នូវគុណវុឌ្ឍន៍ពេញលេញ ដោយត្រូវអភិវឌ្ឍន៍សមត្ថភាព ភាពជាអ្នកដឹកនាំ ជំនាញក្នុងការប្រាស្រ័យទាក់ទង ជាដើម និងជាពិសេសពង្រឹងសមត្ថភាព និងភាពបត់បែនឱ្យទាន់សភាពការនៃការរីកចម្រើននៃបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថល។

លោកជំទាវក៏បានផ្តាំផ្ញើថា សូមបងប្អូនស្រ្តីក្រសួងបរិស្ថានទាំងអស់បន្តវប្បធម៌សាមគ្គីភាព ជួយទុក្ខធុរៈគ្នា និងថែទាំសុខភាពឱ្យបានល្អប្រសើរ ដើម្បីរួមគ្នាអនុវត្តភារកិច្ចការងារឱ្យកាន់តែល្អប្រសើរទាំងគោលនយោបាយចក្រាវិស័យបរិស្ថាន និងតួនាទីភារកិច្ចជាភរិយា និងម្តាយរបស់កូនៗ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!