ខណ្ឌព្រែកព្នៅ៖លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះចែកបន្លែគ្រប់មុខ ទំងន់ប្រហែល១តោន ព្រមទាំងពងទាប្រមាណ១០០០គ្រាប់ យកទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ ពញាពន់ និងសង្កាត់ សំរោង នាវេលាម៉ោង ៥.០០នាទូទៀបភ្លឺ
ថ្ងៃព្រហស្បតិ៍ទី២៩ ខែសីហា ឆ្នាំ២០២៤។
មូលហេតុដែល លោកអភិបាលខណ្ឌព្រែកព្នៅឧស្សាហ៍ចុះចែកបន្លែនៅពេលទៀបភ្លឺ ជូនដល់បងប្អូនប្រជាពលរដ្ឋ? លោកបានប្រាប់អ្នកសារព័ត៌មានឱ្យបានដឹងថា «ការចុះចែក បន្លែរបស់លោកដែលមកតាំងព្រលឹមនេះ គឺលោក ត្រូវការចុះចែកតាមបណ្តាខ្នងផ្ទះ និងតាម បណ្តាភូមិនីមួយៗ អោយបានគ្រប់ៗគ្នា ជាពិសេស អោយទាន់មុនម៉ោង ដែលបងប្អូនប្រជាពលរដ្ឋ រៀបចំចេញ ដំណើរទៅធ្វើការ ឬប្រកបមុខរបរ រកស៊ី ដែរ។»
បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតាមបណ្តាភូមិ សង្កាត់ ទាំងអស់គ្នា លោកពិតជាសប្បាយចិត្តរីករាយឥតឧបមា ដែលលោកអភិបាលខណ្ឌ បានយកបន្លែ និងពង់ទា មកចែកជូនដល់ផ្ទះរបស់ពួកគាត់ ។
សូមរំលឹកផងដែរថា លោក អភិបាល តែងតែចុះចែកអំណោយ និងបន្លែ ជូនពួកគាត់ជាញឹកញាប់ ដោយមិនប្រកាន់រើសអើងអ្វីទាំងអស់៕