ខេត្តកំពង់ធំ៖ តើលោក គ្រី ជា មានអំណាចធំប៉ុណ្ណា បានជាហ៊ានដាក់គ្រឿងចក្រឈូសឆាយដីព្រៃរបស់រដ្ឋ មន្ត្រីអាជ្ញាធរ នឹងជំនាញនៅក្នុង ស្រុកស្ទោង ខេត្តកំពង់ធំ មិនហ៊ានបង្ក្រាបសោះនោះ? ប្រជាពលរដ្ឋដាក់ការសង្ស័យថាប្រហែលជាលួចឃុបឃិតគ្នាជាប្រព័ន្ធហើយទើបឈូសឆាយបានរលូនបែបនេះ?។
ជាក់ស្តែង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ វវេលាម៉ោង១០ព្រឹក ក្រុមអ្នកសារព័ត៌មាន បានចុះទៅ ដល់ចំណុចត្រពាំងម្អម ក្នុងភូមិឈូក ឃុំព្រះប្រឡាយ ស្រុកស្ទោង ជាប់នឹង ព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ ឃេីញថា មានការលួចឈូសឆាយទន្ទ្រានដីព្រៃសហគមន៍របស់រដ្ឋ ជាច្រេីន រាប់រយហិកតា។ ក្រុមជនខិលខូចបានធ្វើការឈូសជាបណ្តេីរព្រមទាំងធ្វើការសាបព្រោះស្រូវបណ្តេីរថែមទៀតផង។ ប្រជាពលរដ្ឋលើកឡើងថាទង្វើរបស់លោក គ្រី ជា គេហៅថាកន្ទេលធំបន្លំដេក ទាំងមន្រ្តីអាជ្ញាធរភូមិ ឃុំ ស្រុក មានកិច្ចសហការគ្នាបានយ៉ាងល្អជាមួយលោក គ្រី ជា នោះ។
បើយោងតាមប្រភពរបស់ប្រជាពលរដ្ឋសូមមិនបញ្ចេញឈ្មោះ បានធ្វើសេចក្តីរាយការណ៍ ថា លោក គ្រី ជា ល្បីល្បាញណាស់ ខាងយកគ្រឿងចក្រទៅឈូសឆាយ រុករានទន្ទ្រានដីព្រៃរបស់សហគមន៍ក្នុងដំបន់នេះ ដោយមិនក្រែងញញេីតនឹងច្បាប់ទេ ព្រោះលោកជាមន្ត្រី កងរាជអាវុធហត្ថ(PM )ប្រចាំស្រុកស្ទោងស្រាប់។ រីឯប្រជាពលរដ្ឋវិញ ចូលមិនបានទេ ដីដំបន់នោះ គឺលោកគ្រី ជា ដាក់ផែនការយ៉ាងតឹងរឹង ដល់កូនចៅក្រោមឱវាទ មិនអោយអ្នកណាចេញចូលនិងធ្វើដំណើរលើដីនោះឡើយក្រៅពីលោកគឺមិនបាននោះទេ។ ព្រៃតំបន់នេះប៉ះពាល់មិនបានគឺចាប់ឆៅៗតែម្តង អោយតែហ៊ានចូលទន្ទ្រានដីព្រៃត្រពាំងម្អមនេះ ។ប្រជាពលរដ្ឋក្នុងមូលដ្ឋានដាក់ការសង្ស័យថាប្រហែលជាលោកគ្រី ជា អាងខ្សែខ្នងធំគ្រាក់ៗប៉ុណ្ណាទេ ?ក្នុងរឿងនេះ?។
ចំណែកលោក អភិបាលស្រុកស្ទោងវិញលោកថាខាងលោកបានចុះទៅពិនិត្យម្តងហេីយ តែគេត្រូវគ្នាអស់ហើយ ឬ យ៉ាងណា? លោកមិនបានបញ្ជាក់ថាការឈូសឆាយដីព្រៃសហគមន៍ខាងលើនេះខុសត្រូវអ្វីទេ?ពោលលោកថាបានធ្វើសេចក្តីរាយការណ៍មកថ្នាក់លើអស់ទៅហើយ។
ដោយឡែក លោក នួន ផារត្ន័ អភិបាលខេត្តកំពង់ធំវិញ លោកក៏បានប្រាប់មកអង្គភាពយើងថាខាងស្រុកគេចុះទៅមុនក្រុមការងារចុះផ្តិតយករូបភាពនេះ២ទៅ៣ថ្ងៃមកហើយ។
សង្ឃឹមថារឿងនេះនិង បានដឹង ដល់ថ្នាក់ដឹកនាំកំពូលៗ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមអ៊ាង សុផល្លែត នឹងនាយឧត្តមសេនីយ៍សៅសុខា មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេសសូមលោក ជួយត្រួតពិនិត្យមេីលផងទាន ! ព្រោះដីព្រៃត្រពាំងម្អមនេះ កំពុងតែត្រូវបានលោកគ្រី ជា ដាក់គ្រឿងចក្រធ្វើការឈួសឆាយ យកលក់ជាច្រេីនរយហិចតាទៅហេីយ បេីមិនទប់ស្កាត់ទេ ដីព្រៃត្រពាំងម្អមនឹងត្រូវរលាយអស់ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើងខ្ញុំចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីចូលរួមចំណែកការពារសម្បត្តិធនធានធម្មជាតិជាមួយរដ្ឋាភិបាល និងជា តម្រុយឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធខាងលើចុះទៅទប់ស្កាត់ទាន់ពេលវេលាតែប៉ុណ្ណោះ។
អង្គភាពសារព័ត៌មានយើងរងចាំទទួលការស្រាយ បំភ្លឺពីសារមុីខ្លួន ពាក់ព័ន្ធពិសេសមន្ត្រីជំនាញគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ អោយមានភាពសុក្រឹត្យ-និងយុត្តិធម៌តាមច្បាប់ស្តីពី របបអ្នកសារព័ត៌មាន នៅកម្ពុជា ៕សូមអរគុណ!