ទាន់ហេតុការណ៍
បទល្មើសនេសាទ របាំងស្បៃមុងលាតសន្ធឹងពេញផ្ទៃបឹងរំលេច ក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាលទោះបីក្នុងរដូវបិទនេសាទក៏ដោយ..?=>សមាគម​សារព័ត៌មាន​ ០៣​ ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​ ស្ដីពី​ ការមិនឱ្យតម្លៃឆន្ទៈរួមលេីការអនុវត្ដន៍​ "ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន" របស់​អង្គការ​សហប្រជាជាតិ​ UN=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន និងរក្សាទុកអាវុធដោយខុសច្បាប់! =>ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ ក្រសួង​ព័ត៌មាន​ នៅរាជបណ្ឌិត្យសភាកម្ពុជា=>ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលពិសេស លើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល” ដែលរៀបចំឡើងដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សហការជាមួយសមាគមសារព័ត៌មានចំនួន ៤ ដោយមានអ្នកសារព័ត៌មានចូលរួមចំនួន ៦៨៤នាក់ នៅអគារខេមរវិទូ កម្ពុជា រាជធានីភ្នំពេញ...=>ពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តបាត់ដំបង=>=>កម្ពុជា និងឡាវ ប្តេជ្ញាចិត្តរួមគ្នាកាត់បន្ថយការបំពុលប្លាស្ទិក នៅតាមដងទន្លេមេគង្គ=>លោក សៀ ទីន សូមផ្ញើសារជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ សាធារណរដ្ឋកូរ៉េ=>ឧត្តមសេនីយ៍ត្រី សៀ ទីន ទទួលស្វាគមន៍ ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ ដែលត្រូវអនុវត្តចំពោះមុខ ក្នុងខេត្តសៀមរាប!
0

ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ អញ្ជើញ​ចូលរួម​ពិធី​ក្រុងពាលី​ បេីកការដ្ឋានសាងសង់​ថ្នាល បណ្ដុះកូនឈេី​ថ្នាក់​តំបន់​ទី១​ នៅខេត្ត​ត្បូងឃ្មុំ

ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ អញ្ជើញ​ចូលរួម​ពិធី​ក្រុងពាលី​ បេីកការដ្ឋានសាងសង់​ថ្នាល បណ្ដុះកូនឈេី​ថ្នាក់​តំបន់​ទី១​ នៅខេត្ត​ត្បូងឃ្មុំ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

‍ត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ទី១ ស្ថិតនៅភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ែន កុសល្យអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ, លោកស្រី Alissar Chaker តំណាងប្រចាំប្រទេសរបស់UNDP, កញ្ញា សម្បត្តិ មុនីវរលក្ខណ៏ តំណាងក្រុមហ៊ុនកូកាកូឡា, ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងតាមស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ, ប្អូនៗសិស្សានុសិស្ស កាយរិទ្ឋ កាកបាទក្រហម ស.ស.យ.ក និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្រសួងបរិស្ថាន បានផ្តួចផ្តើមការសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេបំផុតនៅកម្ពុជា លើទំហំដីជាង៣ហិកតា ដែលមានសមត្ថភាពផលិតកូនឈើប្រមាណជាង ១លានដើមក្នុង១ឆ្នាំ និងជាថ្នាលដែលបំពាក់ដោយប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ដើរដោយថាមពលព្រះអាទិត្យ។ ថ្នាលបណ្តុះកូនឈើទី១នេះ សាងសង់ឡើងស្ថិតក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ដោយថវិការបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា «ការដាំដើមឈើ ក៏ជាការដាក់ទុនមួយផងដែរនៅក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការជំរុញការលើកកម្ពស់អព្យាក្រឹតកាបូន»។ ថ្នាលបណ្តុះកូនឈើនេះរួមចំណែកដល់ការចូលរួមដាំដើមឈើឡើងវិញឲ្យបានច្រើន សំដៅកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងធ្វើឲ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត។

ឯកឧត្តមរដ្ឋមន្ត្រី​ ក៏បានបញ្ជាក់ផងដែរថា ការផ្តួចផ្តើមបង្កើតស្ថានីយ៏ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ នៅខេត្តចំនួន៥ ដែលគ្របដណ្តប់ទៅដោយភូមិសាស្រ្តសម្រាប់ដាំដុះ ដាំស្តារព្រៃឈើឡើងវិញ ដែលរួមមានខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តត្បូងឃ្មុំនេះផ្ទាល់ ដែលមានសមត្ថភាពផលិតកូនឈើ សម្រាប់ចែកជូនប្រជាពលរដ្ឋ និងសាធារណៈ ជូនដោយឥតគិតថ្លៃ នៅទូទាំងប្រទេស។

លោកស្រី Alissar Chaker តំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជា បានថ្លែងថា UNDP គាំទ្រកិច្ចខិតខំប្រឹងប្រែងដែលកំពុងតែអនុវត្តក្រោមយុទ្ធសាស្ត្រស្តារព្រៃឈើជាតិឡើងវិញ ដែលមានគោលបំណងដាំដើមឈើចំនួន១លានដើម ក៏ដូចជាអនុសាសន៍ក្នុងគោលនយោបាយការចូលរួមចំណែក ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីការប្រែប្រួលអាកាសធាតុ (NDC) និងគោលដៅអព្យាក្រឹតកាបូន។ កន្លងមក UNDP បានគាំទ្ររាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ក្នុងការបង្កើតគោលនយោបាយ និងក្របខណ្ឌសំខាន់ៗ ដូចដែលបានរៀបរាប់ខាងលើ សម្រាប់ការអនុវត្តរបៀបវារៈអាកាសធាតុរបស់ជាតិ និងបន្តការរួមចំណែកចំពោះមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការសម្រេចបានគម្របព្រៃឈើចំនួន៦០ភាគរយ នៅឆ្នាំ២០៥០។

កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនកូកា- កូឡាកម្ពុជា បានបញ្ជាក់ថា ការចូលរួមចំណែកជាផ្នែកមួយនៃគម្រោងនេះ តាមរយៈការផ្តល់ជូនប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យបំពាក់នៅទីតាំងថ្នាលបណ្តុះកូនឈើ ពោលគឺប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលកាត់បន្ថយការបំពុលបរិស្ថាន ដើម្បីបណ្តុះកូនឈើ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថានទាំងភាពស្អាត ភាពបៃតង និងចីរភាព។ កញ្ញា បានថ្លែងថា ការរៀបចំនាថ្ងៃនេះ ក៏ជាសក្ខីភាពនៃភាពជាដៃគូដ៏រឹងមាំរវាងក្រសួងបរិស្ថាន ភ្នាក់ងារ UNDP និងវិស័យឯកជន។ លើសពី ភាពជាដៃគូ ស្ថានីយ៍នេះ សបញ្ជាក់ពី កិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់អនាគតបៃតង និងប្រកបដោយចីរភាពសម្រាប់កម្ពុជាផងដែរ។

ជាថ្មីម្តងទៀតឯកឧត្តមរដ្ឋមន្រ្តីក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់កម្មវិធីអភិវឌ្ឍន៏សហប្រជាជាតិ UNDP និងក្រុមហ៊ុនកូកាកូឡា ដៃគូរអភិវឌ្ឍន៏ និងគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ ដែលបានគាំទ្រទាំងបច្ចេកទេស និងធនធាន ថវិកាក្នុងការរៀបចំ និងកសាងស្ថានីយ៏ថ្នាលបណ្តុះកូនឈើ និងចែកជូនប្រជាជនដោយឥតគិតថ្លៃ។

មុននឹងបញ្ចប់ឯកឧត្តមរដ្ឋមន្រ្តីក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ រួមគ្នាបំផុសចលនាដាំដើមឈើឱ្យបានទូលំទូលាយ ដើម្បីបង្កើនស្មារតីស្រឡាញ់ធម្មជាតិ កាត់បន្ថយកម្តៅ និងការពារបរិស្ថាន៕

អត្ថបទ​ ៖​ ជា​ សុភា

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com