ទាន់ហេតុការណ៍
លោកអភិបាលស្រុកកោះធំហាក់បីដូចជាបំបាក់ស្មារតីអ្នកសារព័ត៌មានពេកហើយ ទុករយៈពេល២៤ ម៉ោង ឲ្យអ្នកសារព័ត៌មានមកបំភ្លឺនៅរដ្ឋបាលសាលាស្រុក...=>ខេត្តកណ្តាល ប្រជាពលរដ្ឋ ចូលរួម កម្សាន្តយ៉ាងច្រើនកុះករនៅថ្ងៃទី១ នៃពិធីអុំទូក បណ្តែតប្រទីបឆ្នាំ២០២៤នេះ...=>ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា និងលោកជំទាវបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រណាំងទូកងនៅខេត្តព្រៃវែង=>ខេត្តបាត់ដំបង មានប្រជាពលរដ្ឋ ចូលរួម កម្សាន្តយ៉ាងច្រើនកុះករនៅថ្ងៃទី១ នៃពិធីអុំទូក បណ្តែតប្រទីប...=>ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ របស់ខណ្ឌដូនពេញ!=>ពិធីបើកយុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំ នៅទូទាំងខេត្តកណ្ដាលដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២១ តុលា ដល់ថ្ងៃទី១ វិច្ឆិកា=>លោកអភិបាលស្រុកកោះធំធ្វើរបាយការណ៍ភូតកុហកអភិបាលខេត្តកណ្តាល រឿងដណ្តើមតូបគ្នា=>បំផ្ទុះថ្មភ្នំ បណ្តាលឱ្យរងរបួសមនុស្សក្មេងចាស់ ចំនួន​៤នាក់​ នៅខេត្ត​កំពត=>កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណី លួចមានស្ថានទម្ងន់ទោស ( គាស់ទម្លុះទម្លាយ )=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការផ្តន្ទាទោស ពាក់ព័ន្ធករណីគ្រឿងញៀន!
0

យោធិន នៃកងរាជអាវុធហត្ថខេត្តសៀមរាប ៣០នាក់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ព្រមគ្នាជាមួយយោធិន នៃកងរាជអាវុធហត្ថ ជាង២០០នាក់ផ្សេងទៀត ទូទាំងប្រទេស!

យោធិន នៃកងរាជអាវុធហត្ថខេត្តសៀមរាប ៣០នាក់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ព្រមគ្នាជាមួយយោធិន នៃកងរាជអាវុធហត្ថ ជាង២០០នាក់ផ្សេងទៀត ទូទាំងប្រទេស!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ដោយមានការអនុញ្ញាតពី ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញដឹកនាំលោក លោកមេបញ្ជាការរង និងជានាយសេនាធិការ, មេបញ្ជាការរង,នាយសេនាធិការរង ,ប្រធាន-អនុប្រធានមន្ទីរ, នាយ-នាយរងការិយាល័យ  និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង
ស្រុក សំណេះសំណាល និងបំពាក់ឋានន្តរសក្ដិ ជូនគ្រឿងឥស្សរិយយស ដល់យោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធ ( Video Conference ) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕

ក្រោយពីលោកនាយឧត្តមសេនីយ៍ សៅ សុខា ធ្វើការសំណេះសំណាលតាម Video Conference ចប់ មេបញ្ជាការ តាមបណ្តារាជធានីខេត្ត បានធ្វើពិធី បំពាក់ឋានន្តរសក្តិ ឥស្សរិយយស ជូនដល់ យោធិននៃកងរាជអាវុធហត្ថ ចូលនិវត្តន៍ ក្រោមឱវាទរៀងៗខ្លួន ព្រមទាំងផ្តល់ជូននូវ សម្ភារ ថវិកា មួយចំនួនផងដែរ។ សម្រាប់យោធិនចូលនិវត្តន៍ នៃកងរាជអាវុធហត្ថខេត្តសៀមរាប ទាំង ៣០នាក់ ក្នុងម្នាក់ៗ ទទួលបានអំណោយពីលោកឧត្តមសេនីយ៍ត្រី សៀ ទីនមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នូវថវិកា ៥០ម៉ឺនរៀល, ភេសជ្ជៈចម្រុះ ០២កេស, មី ០១កេស, ទឹកត្រី ០១យួរ, ទឹកស៊ីអុីវ ០១យួរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com