រាជធានីភ្នំពេញ:នាព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សារាជធានីភ្នំពេញបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ របស់ខណ្ឌដូនពេញ នៅវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ប៉ាង ណារ៉េន អនុប្រធានមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកម្មពិសេស។
ក្នុងវេទិការនេះដែរ មានសមាសភាពចូលរួមសរុបចំនួន ៥៥១នាក់ ស្រី ១៧៧នាក់ ដែលមានសំណួរ សំណើ សំណូមពរផ្ទាល់មាត់ចំនួន ០៣នាក់ ស្មើនឹង ០៧បញ្ហា ព្រមទាំងឡើងធ្វើការបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋវិញដោយ ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយចាត់អោយគណៈអភិបាលខណ្ឌ និងមន្ទីរជំនាញធ្វើការដោះជូនប្រជាពលរដ្ឋ ចំណែកសំណួរ សំណើ សំណូមពរជាលាយលក្ខណ៍អក្សរចំនួន ១៦ច្បាប់ នឹងដាក់ជូនគណៈអភិបាលរាជធានីភ្នំពេញ ដោះស្រាយបន្តតាមនីតិវិធី៕