ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

លោកអភិបាលស្រុកកោះធំហាក់បីដូចជាបំបាក់ស្មារតីអ្នកសារព័ត៌មានពេកហើយ ទុករយៈពេល២៤ ម៉ោង ឲ្យអ្នកសារព័ត៌មានមកបំភ្លឺនៅរដ្ឋបាលសាលាស្រុក…

លោកអភិបាលស្រុកកោះធំហាក់បីដូចជាបំបាក់ស្មារតីអ្នកសារព័ត៌មានពេកហើយ ទុករយៈពេល២៤ ម៉ោង ឲ្យអ្នកសារព័ត៌មានមកបំភ្លឺនៅរដ្ឋបាលសាលាស្រុក…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល÷ បន្ទាប់ពីមានអង្គភាពសារព័ត៌មាន ជាច្រើន មានការចុះផ្សាយព័ត៌មានក្រោមចំណងជើងថា {លោកអភិបាលស្រុកកោះធំ ធ្វើរបាយការណ៍ភូតកុហកអភិបាលខេត្តកណ្តាលរឿងដណ្តើមតូបគ្នា } ។

ថ្មីៗនេះគេឃើញមានលិខិតរបស់រដ្ឋបាលស្រុកកោះធំមួយច្បាប់អត់លេខ..បានចេញកាលពីថ្ងៃទី១៧ ខែតុលាឆ្នាំ ២០២៤ នេះថា សេចក្តីបំភ្លឺព័ត៌មាន  រដ្ឋបាលស្រុកកោះធំ សូមជម្រាបជូនដំណឹងដល់សាធារណៈជននិងប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា  កាលពីថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២៤ មានអង្គភាពសារព័ត៌មានចំនួនពីរបានធ្វើការផ្សព្វផ្សាយព័ត៌មាន  ពាក់ព័ន្ធករណីដណ្ដើមតូបរបស់អាជីវករលក់ដូរក្នុងផ្សារកោះធំ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី  ដែលរដ្ឋបាលស្រុក បានចេញលិខិតមកនេះហាក់បីដូចជាផ្ទុយស្រឡះពីរ អត្ថបទរបស់អង្គភាពសារព័ត៌មានបានធ្វើការផ្សព្វផ្សាយនោះ ដោយផ្អែកលើឆន្ទៈរបស់រដ្ឋបាលថា ជាការចុះរៀបចំសណ្ដាប់ធ្នាប់ផ្លូវជុំវិញផ្សារ។

ក្នុងការចេញលិខិតរបស់រដ្ឋបាលស្រុកកោះធំបានផ្ទុយស្រឡះពីអង្គភាពសារព័ត៌មាន ដែលបានផ្សព្វផ្សាយនោះ  ក្នុងការសំណេរអត្ថបទផ្សព្វផ្សាយរបស់សារព័ត៌មាន គឺក្នុងខ្លឹមសារជាការដណ្ដើមតូបរវាងអាជីវករនិងអាជីវករតែប៉ុណ្ណោះ។  ដោយមិនបានការចុះផ្សាយទៅលើការរៀបចំសណ្ដាប់ធ្នាប់ផ្សារនោះឡើយ? អង្គភាពសារព័ត៌មានធ្វើការចុះផ្សាយដោយផ្អែកលើនិង យោងតាម  លិខិត រដ្ឋបាលខេត្ត  លេខ: ១២០៨ សជព  ជម្រាបជូនលោកអភិបាលនៃគណៈអភិបាលស្រុកកោះធំ  កណ្ដាលថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០២៤
កម្មវត្ថុ: ស្ដីពីសំណើសុំជួយអន្តរាគមន៍ដោះស្រាយករណីឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់ ជនជាតិឥស្លាម ដែលជាជីវករលក់ដូរក្នុងផ្សារកោះធំបានរំលោភបំពានចូលលក់ដូរក្នុងទីតាំងតូបរបស់ឈ្មោះ កើត ភូនិងឈ្មោះអ៉ឹម អូន យោងលិខិតចុះថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២៤ របស់ កើត ភូ និងឈ្មោះ អ៉ឹម អូន។

-ចំណារចុះថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ២០២៤ របស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។
ហត្ថលេខានិងត្រារបស់ នាយករដ្ឋបាល ជី ស៉ី វុត្ថា ។

អង្គភាពសារព័ត៌មានជាច្រើនអង្គភាព ព្រមទាំងមហាជនកំពុងតែមានការងើយឆ្ងល់ថា ចុះមូលហេតុអី បានជាលោកអភិបាលស្រុកកោះធំ ឆែ វណ្ណឌី មិនព្រមធ្វើការដោះស្រាយ ជូនប្រជាពលរដ្ឋ បែរជាមកក្តៅស្លឹកត្រចៀកដាក់អ្នកសារព័ត៌មានទៅវិញ?  ប្រហែលជាអង្គភាពសារព័ត៌មានបានផ្សាយចំ ចំណុចរសើបរបស់លោកអភិបាលស្រុកកោះធំ ឆែ វណ្ណឌី ទេដឹង ?

ក្នុងនាមមន្ត្រីបម្រើរាស្ត្រ តើឱ្យរាស្ត្រសង្ឃឹមអ្វីទៅ នៅថ្ងៃខាងមុខ ?បើរឿងកំប៉ិចកំប៉ុកមិនដោះស្រាយ ដូចដែលពលរដ្ឋចង់បានផង អញ្ចឹងហើយបានជាប្រជាពលរដ្ឋរត់រកសារព័ត៌មានដើម្បី ជាព្រាបនាំសារជូនព័ត៌មានទៅដល់ថ្នាក់ដឹកនាំបានឃើញនូវអ្វីដែលជាការពិតនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ការចេញសេចក្តីប្រកាស និងទុកពេលត្រឹម២៤ម៉ោងពីសំណាក់រដ្ឋបាលស្រុកកោះធំមកលើសារព័ត៌មានចំនួន២អង្គភាពនេះ
ប្រហែលជាលោកអភិបាលស្រុកមិនបានដឹងអំពីច្បាប់ស្ដីពី របបសារព័ត៌មាននៅកម្ពុជា ទេដឹង? ហើយម្យ៉ាងវិញទៀត អ្នកសារព័ត៌មាននិងមន្ត្រីគឺជាក្រដាសប្រាក់តែមួយ  បើក្រដាសប្រាក់នោះមិនមានខ្សែដែក ក៏ក្រដាសប្រាក់នោះមិនអាចចាយបានដែរ?  ហើយលិខិតរបស់រដ្ឋបាលស្រុកកោះធំ គឺជាលិខិតបំភ្លឺរបស់រដ្ឋបាលស្រុកកោះធំតែប៉ុណ្ណោះ  មិនមែនលិខិតឱ្យអ្នកសារព័ត៌មានទៅបំភ្លឺនៅរដ្ឋបាលស្រុកកោះធំ ទេ។

ខណៈដែលឈ្មោះ កើត ភូ និងឈ្មោះ អ៊ឹម អូន បានដាក់ពាក្យបណ្តឹងស្នើសុំអន្តរាគមន៍ទៅ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដើម្បីឱ្យជួយដោះស្រាយរឿង ឈ្មោះ កែវ កុសល និង ឈ្មោះ សម្រស់ បានរំលោភបំពាន ដណ្តើមយកតូបលក់ដូររបស់ពួកគាត់។

ប៉ុន្តែលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំមិនធ្វើការដោះស្រាយរឿងវិវាទតូបលក់ដូរទេ បែរជានិយាយពីរឿងរៀបចំសណ្តាប់ធ្នាប់នៅលើផ្លូវលេខ២១ទៅវិញ ទើបធ្វើឱ្យម្ចាស់តូបឈ្មោះ កើត ភូ និងប្រពន្ធឈ្មោះ អ៊ឹម អូន ធ្វើការស្នើសុំឱ្យសារព័ត៌មានធ្វើការផ្សព្វផ្សាយឱ្យថ្នាក់ដឹកនាំខាងលើជួយអន្តរាគមន៍ ដោះស្រាយនិងជួយរកយុត្តិធម៌ជូនពួកគាត់ម្ចាស់តូប ដែលរងនូវភាពអយុត្តិធម៌។

✓អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយ ដោយយោងតាម លិខិតរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរតែប៉ុណ្ណោះ  មិនបានបំពានសិទ្ធិអ្នកដទៃ មិនបំភ្លៃការពិតនោះឡើយ៕
អត្ថបទដោយ: ខ្លឹមមាន

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!