ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

លោក ថោង សំកុល និងលោកស្រី ព្រមទាំងបុត្រា បុត្រី រួមជាមួយប្រជាពលរដ្ឋរស់នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល បាននាំយកថវិការជូនដល់រដ្ឋបាលសាលាស្រុកលើកដែក ក្នុងគ្រាកូវីដ១៩។

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ស្រុកលើកដែក៖នាថ្ងៃអាទិត្យ៨កើត ខែចេត្រ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤​ ត្រូវនិងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១

លោក ថោង សំកុល និងលោកស្រី ព្រមទាំងបុត្រា បុត្រី ជាប្រជាពលរដ្ឋរស់នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល បានជួយឧបត្ថថវិកាចំនួនៈ២៨.៧០០ ០០០៛
(ម្ភៃប្រាំបីលានប្រាំពីរសែនរៀលគត់)

ជូនដល់គណៈបញ្ជាការឯកភាពស្រុកលើកដែក ក្រោមអធិបតីភាព​លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកលើកដែក។

ដើម្បីចែកជូ​ននិងលើកទឹកចិត្តកងកម្លាំងទាំងបី សរុបចំនួន ១៥៧នាក់ ស្រី១១នាក់ ដែលកំពុងបម្រើការងារ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងស្រុកលេីកដែក​ ។

ក្នុងការអនុវត្តគោលនយោបាយភូមិ.ឃុំ​មានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល និងចូលរួមបង្ការ ទប់ស្ការការរីករាល់ដាលនៃជម្ងឺ​Covid-19

មានដូចជា កម្លាំងអធិការដ្ឋានស្រុកសរុបចំនួន ៨៣នាក់ស្រី០៨នាក់
-កម្លាំងនគរបាលព្រំដែន ចំនួន ១៥នាក់
-កម្លាំងយោធាព្រំដែន ចំនួន ១០នាក់
-កម្លាំងភូមិភាគពិសេស ចំនួន ០២នាក់
-កម្លាំង អ ហ ចំនួន ១០នាក់
-កម្លាំងសិករងចំនួន០៤នាក់
-តៃកុងរថយន្អលោកភិបាល ស្រុកចំនួន ១នាក់
-អ្នកអនាម័យចំនួន ០២នាក់ស្រី
-ចុងភៅ ចំនួន ០១នាក់ស្រី
-ពេទ្យ ចំនួន ០១នាក់
-ប្រជាការពារ ចំនួន ០១នាក់
ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០០​០០០៛(ម្ភៃមុឺនរៀល)

កម្លាំងប្រជាការពារគោលដៅឃុំព្រែកទន្លាប់ ចំនួន២៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០០​០០០៛(ដប់មុីនរៀល)

គណៈបញ្ជាការឯកភាពស្រុកលេីកដែក​ សូម​ថ្លែងអំណរអរគុណដល់លោក​ និងលោកស្រី ព្រមទាំងបុត្រា បុត្រី ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺៈអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ​ ។​

ជាចុងក្រោយក្នុងនាមខ្ញុំបាទជាប្រធា​នគណៈ បញ្ជាការឯភាពស្រុក ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យ បង្កើនការប្រុងប្រយ័ត្ន ចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ និងសហគមន៍ដោយគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសអនុវត្តនូវ
៣ ការពារនឹង៣ កុំ ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!