ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះជួបនិងធ្វើការសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋចំនួន៥៦នាក់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល ៖ នៅព្រឹកថ្ងៃអង្គារ ១០កេីត​ ខែចេត្រ​ ឆ្នាំជូត​ ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនិងថ្ងៃទី២៣ ខែមិនា ឆ្នាំ​២០២១​

ឯកឧត្តម​ នុត​ ពុធដារ៉ា​ អភិបាលរងខេត្ត​កណ្តាល​តំណាងឯកឧត្តម​ គង់​ សោភ័ណ្ឌ​ អភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ ខេត្ត​ បានអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនចំនួន៥៦នាក់ដែលគ្រប់ថ្ងៃត្រូវបានត្រលប់ទៅផ្ទះវិញ​ក្រោយពីបានធ្វេីចត្តាឡីស័ក​និងយកសំណាកអវិជ្ជមាន​ រយៈពេល១៤ថ្ងៃ​ នៅមណ្ឌលចត្តាឡីស័កស្រុក​ ស្ថិតនៅវិទ្យាល័យហ៊ុន​ សែន​ ពាមឧកញ៉ាអុង​ ។

ដោយមានការចូលរួមពីលោក​ កន​ សុខកាយ​ អភិបាលស្រុក​ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំនឺកូវីដ-១៩​ ស្រុកល្វាឯម បណ្តាលមន្ទីរពាក់ព័ន្ធ នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត មន្ត្រីរាជការសាលាខេត្ត ស្នងការរងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលរងស្រុក មេបញ្ជាការ​ មេបញ្ជាការរងកងកម្លាំងទាំងបីថ្នាក់ស្រុក ការិយាល័យ អង្គភាពជំនាញ មន្ត្រីរាជការសាលាស្រុក​ ព្រមទាំងអាជ្ញាធរភូមិ ឃុំ​ ពាក់ព័ន្ធ។

ក្នុងកាសំណេះសំណាលនេះផងដែរ​ ឯកឧត្តមគណៈធិបតី​បាននាំយកប្រសាសន៍ផ្តាំផ្ញេីរសួរសុកទុក្ខ អំពីសំណាក់ឯកឧត្តមអភិបាលខេត្ត​ ព្រមទាំងសូមថ្លែងអំណរគុណចំពោះក្រុមការងាររបស់គណៈកម្មាធិការស្រុក​ ដែលបានលះបង់កម្លាំងកាយ​ ចិត្ត​ ដេីម្បីចូលរួមទប់ស្កាត់យ៉ាងសកម្ម​ នៃការីករាលដាលជំងឺកូវីដ-១៩​ ក្នុងសហគមន៍ និងសូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់ដែលបានសហការណ៍ជាមួយអាជ្ញាធរក្នុងការធ្វេីចត្តាឡីស័ករយៈពេល១៤ថ្ងៃ​ នៅក្នុងមណ្ឌលចត្តាឡីស័ក ក្នុងស្រុកល្វាឯម។

បន្ថែមពីនេះឯកឧត្តមគណៈធិបតី​ បានមានប្រសាសន៍ណែនាំ​ និងផ្តាំផ្ញេីរដល់បងប្អូនដែលគ្រប់រយៈពេលធ្វេីចត្តាឡីស័កនិងបានវិលត្រលប់ទៅផ្ទះក្តី​ សូមបន្តការអនុវត្តវិធាន ការ៣កុំ​ និង៣ការពារ ដោយ​ លាងដៃជាមួយទឹកអាកុល ពាក់មាស់ការពារ​ គម្លាតសង្គម​ និងមិនត្រូវនៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល​ ព្រមទាំងរស់នៅប្រកបដោយអនាម័យ​។

ជាចុងបញ្ចប់នៃពិធី​ឯកឧត្តមគណៈធិបតី​ បានជូនអំណោយជាសម្ភារៈដែលបានមកពីការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសំណាក់​ ឯកឧត្តមអគ្គបណ្ឌិត​ សភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ ឧបនាយរដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្តាល​ និងឯកឧត្ត​ គង់​ សោភ័ណ្ឌ​ អភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ ព្រមទាំងសប្បុរសជនជិតឆ្ងាយ​។

សម្ភារៈទទួលបានក្នុង១នាក់មាន អង្ករ២៥គឺឡូក្រាម មី១កេស ទឹកត្រី ទឹកស៉ីអ៉ីវ ត្រីខ ម៉ាស់ការពារ អាកុលសម្លាប់មេរោគ សាប៊ូលាងដៃ​ និងសម្ភារៈដំណេកមួយឈុត​ ព្រមទាំងថវិកា​ ១០ម៉ឺនរៀល។

បន្ទាប់ពីពិធីសំណេះសំណាលរួចរាល់​ ឯកឧត្តម​ នុត​ ពុធដារ៉ា​ អភិបាលរងខេត្ត​ បា​នប្រគល់អំណោយជាមួយសម្ភារៈមួយចំនួនផ្សេងទៀត​ ដែលអំណោយរបស់​អង្គការ​ (យូនីសេហ្វ​) តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្តរួមមា​ន​
ធុងទឹកចំណុះ២៥លីត្រ​ ១៥ធុង ទឹកអូសាវ៉ែលសម្លាប់មេរោគ​ ៧០ដប វ៉ែនតាការពារពិសេសចំនួន​ ២គ្រឿង ស្រោមដៃការពារ ស្បែកជេីងកវែង អាវការពារបុគ្គលិកពេទ្យ​ ចំនួន៤០អាវ ម៉ាស់ការពារ​ ៣០ប្រអប់ ទឹកបរិសុទ្ធ​ ៨កេស​ ព្រមទាំងសម្ភារៈប្រេីប្រាស់មួយចំនួនផ្សេងទៀត​ ជូនដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ ស្រុក​ ដើម្បីបែងចែកនិងប្រេីប្រាស់ប្រចាំថ្ងៃ។

ព្រមទាំងបន្តដំណេីរចុះត្រួតពិនិត្យក្រុមកាងារគ្រូពេទ្យរបស់មន្ទីរស្រុកប្រតិបត្តិ​ បន្តចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី​ ៦០ឆ្នាំឡេីងទៅ​ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!