ខេត្តក្រចេះ៖ តើមានមន្ត្រីពាក់ព័ន្ធណាខ្លះ.?ប្រព្រឹត្តអំពើពុករលួយ.? នៅពីក្រោយខ្នង ក្នុងការបើកភ្លើងខៀវឲ្យមេឈ្មួញឈើឈ្មោះ ធា បន្តសកម្មភាពលួចកាប់ឈើក្នុងតំបន់ព្រៃឡង់ ដឹកលក់ធ្វើអាជីវកម្ម ដោយមិនមានការទប់ស្កាត់ពីមន្ត្រីជំនាញពាក់ព័ន្ធនោះ។
ខណ:លោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ កាលពីកន្លងទៅលោកបានបដិសេធថាលោកមិនបានដឹងទេ.! ករណីមេឈ្មួញកាប់ឈើក្នុងតំបន់ព្រៃឡង់នោះ.!
លោក ឆាយ ឌួងសាវុធ បានបន្តទៀតថារាល់បទល្មើសទាំងអស់ឲ្យតែនៅក្នុងដែនរបស់លោកគ្រប់គ្រងលោកនិងបង្ក្រាបដោយមិនមានការលើកលែង។
ព័ត៌មានមិនមែនជាភស្តុតាងនោះទេ តែជាតម្រុយឈានទៅរកភស្តុតាង.!ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅរឿងមេឃឈ្មួញឈើឈ្មោះ ធា ខណ:កន្លងទៅកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងបរិស្ថាន បានធ្វើការបង្ក្រាបជាក់ស្ដែងជាបន្តបន្ទាប់ និងដុតកម្ទេចចោលរថយន្តផងនោះ ចុះហេតុអ្វីបានជាមេឈ្មួញឈ្មោះ ធា នៅតែអាប្រព្រឹត្តបទល្មើសព្រៃឈើបានដ៏ដែលដោយមិនខ្លាចញញើតនិងច្បាប់អ្វីបន្តិចសោះ។
តើករណីនេះ ជាភាពកំសោយរបស់ឯកឧត្ដម វ៉ា ថន អភិបាលខេត្តឬជាការបើកភ្លើងខៀវ ដែលមហាជនបានដាក់ការសង្ស័យថា បានទទួលលាបសក្ការៈ សើមមាត់ សើមករ ទើបស្ងាត់ឈឹង មិនឃើញមានសមត្ថកិច្ច ណាមួយចុះទប់ស្កាត់និងបង្ក្រាបនោះឡើយ.?
ជាក់ស្ដែងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ មេឈ្មួញដ៏ល្បី ឈ្មោះធា បានធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីរភូមិអូឡង់ ឃុំអូឡង់ ស្រុកសៀមបូក តាមដងទន្លេមេគង់ ឆ្ពោះទៅ ស្រុកសំបូរ មកចតត្រង់ចំណុចឣន្លង់ព្រះគោ ដែលមានលេខ យាមការ48P6034581409284 កំពុងតែលើកចេញពីទូក ដាក់លើរថយន្ត បម្រុងដឹកចេញ ពីរឃុំវឌ្ឍនៈ ស្រុកសំបូរ ឆ្លងកាត់ស្រុកព្រៃព្រះសព ឆ្ពោះទៅខេត្តកំពង់ចាម រីឯសមត្ថកិច្ចពាក់ព័ន្ធ ឈជើងចាំបង្ក្រាបបទល្មើស ធនធានធម្មជាតិ រក្សាភាពស្ងៀមស្ងាត់។
សូមបញ្ជាក់ថា ករណីនេះ ជំនាញរដ្ឋបាលព្រៃឈើ នាយសង្កាត់ វឌ្ឍនៈ និងនាយផ្នែក រដ្ឋបាលព្រៃឈើ ព្រៃប្រសព មិនហ៊ានបង្ក្រាប រថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ធា នោះទេ ជាពិសេសកម្លាំងកងរាជអាវុធហត្ថស្រុកសំបូរ បែជាបណ្ដោយ ឱ្យឈ្មួញឈើឈ្មោះ ធា ដឹកជញ្ជូនឈើចេញបានដោយរលូន (មហាជនដាក់ជាសំណួរសួរថា តើមកពីមូលហេតុអ្វី!បានជាបទល្មើសធនធានធម្មជាតិ នៅតែកើតមានជារៀងរាល់ថ្ងៃ???)
ជំវិញការលើកឡើងខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំទទួលការបកស្រាយ បំភ្លឺពីសាមីខ្លួន និងគ្រប់ស្ថាប័នពាក់ព័ន្ធ នៅរៀងរាល់ម៉ោងធ្វើការ ដោយយោងតាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន នៅកម្ពុជា៕