កំពង់ឆ្នាំង ៖ប្រជាពលរដ្ឋអញ្ជើញមកពីទីជិតទីឆ្ងាយ ប្រមាណ ជាង១ម៉ឺននាក់ បានមកមើលការប្រគុំតន្រ្តី និងប្រណាំងទូក ប្រណាំងកាណូត ដែលរៀបចំដោយ រដ្ឋបាលស្រុកកំពង់លែង ការប្រណាំងទូកនេះ បានធ្វើឡើង នារសៀលថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ។
លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានឲ្យដឹងថា ការប្រណាំងទូកនេះ រៀបចំធ្វើឡើង ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងដើម្បីចូលរួអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះ ព្រះខែ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ក្នុងគោលបំណងចូលរួមថែរក្សាទំនៀមទម្លាប់ វប្បធម៌ប្រពៃណីជាតិ ដែលមានតាំងពីយូរលង់ណាស់មកហើយ សំដៅធ្វើឲ្យកូនចៅជំនាន់ក្រោយបានចូលរួមយល់ដឹងពីពិធីបុណ្យជាតិ ដែលដូនតារប ស់ យើងបានបន្សល់ទុកឲ្យ និងថែរក្សាបានគង់វង្សទៀតផង។
គួរបញ្ជាក់ផងដែរថារដ្ឋបាលស្រុកកំពង់លែងបានរៀបចំពិធីសប្បាយសប្បាយជាច្រើនដែលមានរយៈពេល ៦ថ្ងៃ ចាប់ តាំងពីថ្ងៃទី២៤ រហូតមកដល់នឹងថ្ងៃទី២៩ ខែតុលា នេះផងដែរ គួររំលេចផងដែរថាការប្រារព្ធពិធីនេះ រដ្ឋបាលស្រុកក្រោមការដឹកនាំរបស់លោកអភិបាលស្រុកកំពង់លែង លោកយ៉ែម លក្ខិណា គឺបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំតាំងពីលោកអភិបាលមកកាន់ជាអភិបាលស្រុក។