ខេត្តបាត់ដំបង៖ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង មានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោក វរសេនីយ៍ឯក ឈឿងគឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ១២:១១ នាទី អាធ្រាត កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណី លួច ( កាត់យកខ្សែភ្លើង ) ០១ លើក និងបានធ្វើការនាំខ្លួនជនសង្ស័យ ០២ នាក់ មកកាន់ស្នងការដ្ឋាន ។
១.ឈ្មោះ លុច ចក់ ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២.ឈ្មោះ បាន គឹមហេង ហៅ ប្លោក ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។
កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ២៣:៥២នាទី នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង នៅថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល ២៣:០០ នាទី នៅចំណុចចំណតរថយន្តក្រុងផ្សារភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាពចូលទៅកាត់យកខ្សែភ្លើងបានប្រហែល២៥ម៉ែត្រ ទើបកម្លាំងយើងធ្វើការនាំខ្លួនមកស្នងការដ្ឋាន។
វត្ថុតាងដកហូតរួមមាន ៖
– រទេះ ចំនួន ០១
– ខ្សែភ្លើង មួយចំនួន
– ពិលពាក់ក្បាល ០២
– ដង្កាប់ ១
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕