ខេត្តកណ្តាល ៖ នៅព្រឹក ថ្ងៃពុធ១១កើត ខែចេត្រ ឆ្នាំជូតទោសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១
ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំ ក្រោមការដឹកនាំ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្ត
ខណៈដែលកិច្ចប្រជុំនោះលោកស្នងការ បានធ្វើការ ណែនាំកងកម្លាំងនគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងក្នុងការ ការពារសន្តិសុខ សណ្តាប់ធ្នាប់នៅ តាមមណ្ឌលចត្តាឡីស័ក ក៏ដូចជាការប្រុងប្រយ័ត្ន និងការពារខ្លួនដើម្បីចៀសវាង និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ ។
លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ក៏ចែកជូននឹងប្រគល់ប័ណ្ណសរសើរដល់លោកអធិការដ្ឋាននគរបាលស្រុក ក្រុង នឹងផ្តល់ជូនលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាតដែលទទួលបានជ័យលាភីក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឆ្នាំ២០២០(ប្រគល់ប័ណ្ណសមាជិក ប.ស.ស)ផងដែរ ។
សូមជម្រាបថា កិច្ចប្រជុំខាងលើនេះ មានកាចូលរួមពីលោក-លោកស្រីស្នងការរងលោកនាយការិយាល័យទាំង៣១ លោកអធិការនគរបាលទាំង១១ស្រុកនិងក្រុង-លោកមេបញ្ជាការវរៈ៦០៥-លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារ អន្តរជាតិជ្រៃធំ។
ទន្ទឹមនោះដែរ ក៏មានការអញ្ជើញពីលោកវេជ្ជបណ្ឌិត ឈឿន បុណ្ណារិទ្ធ ប្រធានមន្ទីរសម្រាកព្យាបាលចតុមុខ ដែលទទួលពិនិត្យ និងព្យាបាលសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (បសស) ដោយឥតគិតថ្លៃ ដែលមានទីតាំងនៅផ្លូវលេខ១១៥ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាលផងដែរ ។រដ្ឋាអភិវឌ្ឍន៍ញូស៍