ទាន់ហេតុការណ៍
តើមកពីមូលហេតុអ្វីបានជាសមត្ថកិច្ចពាក់ព័ន្ធ មិនបង្ក្រាបមេឈ្មួញដឹកជញ្ជូនឈើប្តីប្រពន្ធ ឈ្មោះ មុំ និងឈ្មោះ ស្រីចិន..? វគ្គ៣=>ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ពិធី​សំណេះសំណាល​ សិស្សពូកែ​ជ័យលាភី​និទ្ទេស​ A ខេត្ត​ត្បូងឃ្មុំ​=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការវិថីតេជោសន្តិភាព ឆ្នេរអង្កោល=>ក្រុមឈ្មួញរកស៊ីលៀសដឹកចេញរាប់សិបតោនក្នុងមួយថ្ងៃៗ ដែលគេស្គាល់ឈ្មោះ  ប៉ោង ឈ្មោះស្រីលាភ និងឈ្មោះ ស្រីអុីម ស្ថិតក្រោមក្រសែភ្នែកលោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង....=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកម្លាំងក្រោមឱវាទ ចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធក្នុងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៧១!=>ទីភ្នាក់ងារបរិស្ថានទីក្រុងបាងកក ព្រមាននៅព្រឹកថ្ងៃទី (១០ វិច្ឆិកា) អំពីធូលី PM 2.5 កើនឡើង លើសពីស្តង់ដារនៅក្នុងតំបន់ចំនួន 35=>មេឈ្មួញពីរនាក់ប្ដីប្រពន្ធឈ្មោះ មុំ និងឈ្មោះ ស្រីចិន ដឹកជញ្ជូនឈើខុសច្បាប់ចេញពីស្រុកឱរ៉ាល់ ចូលមកខេត្តកំពង់ស្ពឺ តាមអំពើចិត្តសមត្ថកិច្ចពាក់ព័ន្ធសម្ងំស្ងាត់ឈឹង...វគ្គ២=>ទីតាំងល្បែងសុីសងបញ្ជល់មាន់ នៅក្នុងភូមិទួលស្ពឺ ឃុំតាលុន ស្រុកស្អាងខេត្តកណ្ដាល កំពង់ផ្គើនបទបញ្ជារាជរដ្ឋាភិបាល..?វគ្គ១=>ឯកឧត្តមបណ្ឌិត ជា ដែន អញ្ជើញចូលរួម ពិធីបិទការប្រកួតកីឡាជាតិលើកទី៤  និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤=>បើទោះបីក្រុមសារព័ត៌មាន ផ្តិតយករូបភាពបទល្មើសជូនទៅដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធយ៉ាងណាក្តី គេឃើញមានម៉ូតូកែច្នៃ និងរថយន្តសាំយ៉ុង ដឹកជញ្ជូនធ្យូងនឹងឈើយ៉ាងអនាធិបតេយ្យស្ទើរតែរាល់ថ្ងៃយប់ដដែល..? 
0

ឯកឧត្តមបណ្ឌិត ជា ដែន អញ្ជើញចូលរួម ពិធីបិទការប្រកួតកីឡាជាតិលើកទី៤  និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤

ឯកឧត្តមបណ្ឌិត ជា ដែន អញ្ជើញចូលរួម ពិធីបិទការប្រកួតកីឡាជាតិលើកទី៤  និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញចូលរួម ពិធីបិទការប្រកួតកីឡាជាតិលើកទី៤  និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមអធិបតី បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាប្រធានកិត្តិយអស់មួយជីវិតរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ឯកឧត្តម លោកជំទាវ ប្រតិភូកីឡាក្រសួង និងរាជធានី ខេត្ត លោក លោកស្រីជាគ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល កីឡាករ កីឡាការិនី លោក លោកស្រី និងសាធារណៈជន សិស្សានុសិស្ស សិល្បៈករ សិល្បៈការិនី ជាពិសេសមានការសម្តែងសៀក និងសម្តែងគុនល្បុក្កតោខ្មែរ ដែលជាការរៀបចំរបស់ ក្រសួងអប់រំ យុវជន និងកីឡា    នារសៀលថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨  ខែវិច្ចិកា ឆ្នាំ២០២៤  ស្ថិតនៅ ពហុកីឡដ្ឋានជាតិអូឡាំពិក។

រំលឹកជាថ្មីម្តងទៀតចំពោះ ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២នេះ បានប្រារព្ឋពិធីបើកជាផ្លូវការ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតអាទិភាពលើការអភិវឌ្ឍមូលធនមនុស្ស ក្នុងនោះកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជូនយុវជននូវឱកាស បទពិសោធន៍ និងការអប់រំ ដើម្បីពង្រឹងសមត្ថភាព និងចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឈានទៅសម្រេចចក្ខុវិស័យកម្ពុជា២០៣០។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤នេះ ធ្វើឡើងក្រោមប្រធានបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” ដោយបានកំណត់យកប្រភេទកីឡាចំនួន៣៦ លើ ៣២៨ វិញ្ញាសា និងកីឡាជាតិជនពិការបានកំណត់យកចំនួន ១៣ ប្រភេទកីឡា លើ ៥៥ វិញ្ញាសា និងមានការចូលរួមប្រកួតពី ២៥ រាជធានី-ខេត្ត និងក្រសួងចំនួន៣ ក្នុងនោះមាន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

Filed in: កីឡា

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!