ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

មេឈ្មួញពីរនាក់ប្ដីប្រពន្ធឈ្មោះ មុំ និងឈ្មោះ ស្រីចិន ដឹកជញ្ជូនឈើខុសច្បាប់ចេញពីស្រុកឱរ៉ាល់ ចូលមកខេត្តកំពង់ស្ពឺ តាមអំពើចិត្តសមត្ថកិច្ចពាក់ព័ន្ធសម្ងំស្ងាត់ឈឹង…វគ្គ២

មេឈ្មួញពីរនាក់ប្ដីប្រពន្ធឈ្មោះ មុំ និងឈ្មោះ ស្រីចិន ដឹកជញ្ជូនឈើខុសច្បាប់ចេញពីស្រុកឱរ៉ាល់ ចូលមកខេត្តកំពង់ស្ពឺ តាមអំពើចិត្តសមត្ថកិច្ចពាក់ព័ន្ធសម្ងំស្ងាត់ឈឹង…វគ្គ២

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកំពង់ស្ពឺ÷ មន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើ និងប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិព្រៃឈើក្នុងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ភាគច្រើនមេឈ្មួញពីរនាក់ប្ដីប្រពន្ធឈ្មោះ មុំ និងឈ្មោះ ស្រីចិន ដឹកជញ្ជូនឈើខុសច្បាប់តាមរថយន្ត កែច្នៃចេញពីតំបន់ខាងលិចភូមិជាំ ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ឆ្លងកាត់ស្នាក់ការបរិស្ថាន និងស្នាក់ការរដ្ឋបាលព្រៃឈើជាច្រើនកន្លែង។ បើតាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា មេឈ្មួញពីរនាក់ប្តីប្រពន្ធនោះបានទៅប្រមូលឈើឡាំងរួចជ្រុងៗ(ឈើឃ្លុំ) នៅតំបន់ខាងលិចភូមិជាំ ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ពីឈ្មួញកណ្តាលដែលបានប្រមូលទិញពីប្រជាពលរដ្ឋចូលព្រៃកាប់ឈើ រួចលើកដាក់ក្នុងរថយន្តកែច្នៃរបស់ខ្លួនពណ៌ខ្មៅមិនចាំផ្លាកលេខនោះទេ ដោយរៀបដាក់ឈើឃ្លុំខាងក្រោម រួចដាក់ថង់ធ្យូងពីលើ រហូតដល់ពេលយប់ជ្រៅទើបមេឈ្មួញពីរនាក់ប្តីប្រពន្ធបើករថយន្តដឹកឈើ មកតាមបណ្តោយផ្លូវលំពីផ្សារជាំ ឆ្លងកាត់ស្នាក់ការដែនជម្រកសត្វព្រៃខាងត្បូងបឹងទន្លេសាប ឆ្ពោះទៅទិសខាងកើត ឆ្លងកាត់ស្នាក់ការងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខាងកើតផ្សារជាំ រួចហើយរថយន្តកែច្នៃដឹកឈើនោះបើកឆ្លងកាត់តំបន់ទេទឹកពុះ និងឆ្លងកាត់ស្នាក់ការរងដែនជម្រកបរិស្ថានតេទឹកពុះ ស្នាក់ការយោធា កុងត្រូលជជុះប៉ូលីសសេដ្ឋកិច្ចខេត្ត និងប៉ូលីសសេដ្ឋកិច្ចក្រសួង ស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ រួចបើក ឆ្លងកាត់រង្វង់មូលផ្សារកន្តួត តាមបណ្ដោយផ្លូវជាតិលេខ៤៤ ឆ្លងកាត់តាមមុខសាលាស្រុកឱរ៉ាល់ អធិការនគរបាលស្រុកឱរ៉ាល់ និងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ និងមានស្នាក់ការរដ្ឋបាលព្រៃឈើជាច្រើនកន្លែងទៀត ឆ្ពោះមកខេត្តកំពង់ស្ពឺ មកស្តុកទុកក្នុងផ្ទះរបស់ខ្លួន ទើបយកឈើលក់បន្តទៅឱ្យឈ្មួញ បានយ៉ាងសុខស្រួល។ មន្រ្តីជំនាញ និងសមត្ថកិច្ចតាមដងផ្លូវ មិនចាត់វិធានការបង្ក្រាបឈ្មួញពីរនាក់ប្ដីប្រពន្ធឈ្មោះ មុំ និងឈ្មោះ ស្រីចិន នោះទេ ហើយពួកគេបែរជាសម្ងំទទួលផលប្រយោជន៍យ៉ាងត្រជាក់ចិត្ត។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មកដល់ពេលនេះមេឈ្មួញពីរនាក់ប្ដីប្រពន្ធឈ្មោះ មុំ និងឈ្មោះ ស្រីចិន នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ខាងលើ យ៉ាងពេញបន្ទុក។ មន្រ្តីបរិស្ថាន មន្រ្តីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចអាវុធហត្ថ និងសមត្ថកិច្ចនគរបាលក្នុងស្រុកឱរ៉ាល់ មិនចាត់វិធានការបង្ក្រាបមេឈ្មួញពីរនាក់ប្ដីប្រពន្ធ ដែលធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់យ៉ាងគឃ្លើននោះទេ។ ផ្ទុយទៅវិញគឺមានការឃុបឃិតពីសំណាក់មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ទើបមេឈ្មួញឈ្មោះ មុំ និងឈ្មោះ ស្រីចិន អាចដឹកជញ្ជូនឈើចេញពីតំបន់ជាំ ក្នុងស្រុកឱរ៉ាល់ ទៅដល់គោលដៅយ៉ាងសុខស្រួលជារៀងរហូត។

ប្រភពពីឈ្មួញឈើមួយចំនួនដែលស្និទ្ធនឹងមេឈ្មួញពីរនាក់ប្ដីប្រពន្ធឈ្មោះ មុំ និងឈ្មោះ ស្រីចិន បានឲ្យដឹងថា ដោយសារមេឈ្មួញពីរនាក់ប្ដីប្រពន្ធនេះ មានខ្នងបង្អែករឹងមាំ ទើបអាចបន្តសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយគ្មានសមត្ថកិច្ចណាបង្ក្រាប។ លោក ច័ន្ទថេត ថានរ: ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ក៏ដូចជាលោក យឹម ណន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ សុទ្ធតែរក្សាភាពស្ងៀមស្ងាត់ ទុកឲ្យឈ្មួញពីរនាក់ប្ដីប្រពន្ធឈ្មោះ មុំ និងឈ្មោះ ស្រីចិន ដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញបន្ទុក។

ហេតុនេះលោកឧត្តមសេនីយ៍ត្រី ម៉ែង ស៊្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ មិនគួរបណ្ដោយឲ្យមេឈ្មួញពីរនាក់ប្ដីប្រពន្ធឈ្មោះ មុំ និងឈ្មោះ ស្រីចិន ធ្វើអ្វីៗតាមអំពើចិត្ត។

ព្រោះកន្លងមក សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទ​បញ្ជា​យ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តត្រូវធ្វើ​ការ​ទប់​ស្កាត់ និងបង្រ្កាបឱ្យខានតែបាន​ចំពោះ​ការកាប់បំផ្លាញ​ព្រៃឈេី។នៅមានត

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!