ខេត្តកណ្តាល៖កាលពីកន្លងទៅ សម្តេចបានដាក់បទបញ្ជាឲ្យអាជ្ញាធរនិងសមត្ថកិច្ចគ្រប់បណ្តាខេត្តក្រុងនិងរាជធានីត្រូវមានវិធានការជាបន្ទាន់នៅដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីនៅមានបើកល្បែងសុីសងបន្តទៀត សូមចុះចាត់វិធានការជាបន្ទាន់ ហើយរាយការណ៍មកសម្តេចផ្ទាល់ សម្តេចបានបន្តថាពេលវេលានេះនិងជាពេលវេលាទៅមុខត្រូវចូលរួមទាំងអស់គ្នាអនុវត្តនៅគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព។
ទោះបីជា រាជរដ្ឋាភិបាលដាក់បទបញ្ជាយ៉ាងនេះក្តី គេឃើញមានទីតាំងសៃវៀនបញ្ជល់មាន់បើកលេងជារៀងរាល់ថ្ងៃនៅតែមានវត្តមាន ក្នុងភូមិ ឃុំ ស្រុក ខាងលើ ដោយក្រុមអ្នកញៀនល្បែង ប្រមូលផ្ដុំគ្នាលួចបើកលេងបានយ៉ាងរលូដដែល។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល បានបង្ហោះតាមផេកផ្លួវការ របស់ ឯកឧត្ដម សរសេរថា៖
«អប់រំផង ណែនាំផង ឃាត់ខ្លួនវាស់កំពស់ផង នៅតែមានអ្នកលបលួច បេីកល្បែង អ្នកចូលលេងល្បែង ។ ល្បែងគ្មានផលចំណេញទេ គឺជាជ្រោះ នៃមហន្តរាយ ។
សូមអ្នកញៀនជៀសអោយឆ្ងាយ
អ្នកបេីកល្បែងអេីយ ឈប់ទៅ ពន្ធនាគារ ចង្អៀតខ្លាំងណាស់។»
ប្រជាពលរដ្ឋដែលមិនសប្បាយចិត្តល្បែងសុីសង ដែលកើតមានក្នុងមូលដ្ឋានរបស់គាត់ បានស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋានស្រុកស្អាង មេត្តាមានវិធានការ ទប់ស្កាត់ទៅលើទីតាំងសៃវៀនមាន់ជល់ខាងលើនេះ ដើម្បីស្របទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល នឹងគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចផងទាន។
សូមបញ្ជាក់ថារូបភាពសៃវៀន បញ្ជល់មាន់នេះ ក្រុមអ្នកសាព័ត៌មាន បានចុះថតផ្តិតយក នៅថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ ដូចក្នុងយាមកាម ក្នុងរូបភាព៕
អង្គភាពសារព័ត៌មាន ចេញផ្សាយ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ធ្វើ
សេចក្តីរាយការណ៍ ជូនថ្នាក់ដឹកនាំឱ្យលោកបានជ្រាប តែប៉ុណ្ណោះ គ្មានគោលបំណងមួលបង្កាច់បង្ខូចឡើយ រិះគុនក្នុងន័យស្ថាបនា។ សូមអរគុណ