ភ្នំពេញ ៖ មហាជនក៏ដូចជាអាជីវករដែលលក់ដូរនៅក្នុងផ្សារទំនើប ស៊ីធីម៉ល ដែលស្ថិតនៅក្នុងសង្កាត់វាលវង្ស ខណ្ឌ ៧មករា រាជធានីភ្នំពេញ គាត់មានចម្ងល់ថា ចុះហេតុអ្វីផ្សារទំនើបមួយនេះបានខ្លាយជាកន្លែងលេងល្បែងគ្រប់ប្រភេទ ដូចជាហ្គេមបាញ់ត្រីទៅវិញ សង្ស័យសមត្ថកិច្ចមិនដឹង ឬមើលមិនឃើញទេដឹង។
ជាក់ស្តែងកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ផ្សារទំនើបខាងលើនេះកំពង់បើកល្បែងគ្រប់ប្រភេទ(ដូចជាហ្គេមបាញ់ត្រី) ដែលមានយឺហោ វេទមន្ត អ៉ិចធើធេនម៉ិន វើយដ៍ ដោយឃើញមាន បុរស ជាមេការម្នាក់ឈរចាំសម្របសម្រួលឲ្យក្រុមអ្នកញៀនល្បែង ក្មេង ចាស់ ប្រុស ស្រី ចូលទៅលេងភ្នាល់ដាក់លុយដោយសុវត្ថិភាពគ្មានការព្រួយបារម្ភពីចាប់ការបង្ក្រាប ខណៈកន្លងទៅប្រមុខថ្នាក់ដឹកនាំ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យបង្ក្រាបបទល្មើសល្បែងខុសច្បាប់គ្រប់ទម្រង់ទូទាំងប្រទេសកម្ពុជា ឱ្យអស់ដោយគ្មានការយោគយល់។
ដោយទ្បែក សមត្ថកិច្ច និងអាជ្ញាធរនៅខណ្ឌ៧មករា កន្លងទៅក៏ឃើញមានសកម្មភាពចុះបង្ក្រាបដូចគ្នា ។ ក៏ប៉ុន្តែផ្សារទំនើបមួយកន្លែងនេះប្រហែលមានវាអ៊ុនខ្ពស់ហើយទើបហ៊ានបើកល្បែងគ្រប់ប្រភេទ ដូចជា(ហ្គេមបាញ់ត្រី)លេងជាធម្មតា ឬមួយអាជ្ញាធរដែលពាក់ព័ន្ធចុះបង្ក្រាបកន្លងមកគ្រាន់តែជាឈុតឆាកសំដែងប៉ាហ៊ីឲ្យថ្នាក់ដឹកនាំខាងលើមើល ឬ មួយយ៉ាងណា.? ឬមួយទុក្ខដើម្បីបង្អួតភ្នែកភ្ញៀវជាតិនិងអន្តរជាតិ ដែលចូលមកដើរកំសាន្តឬទិញអីវ៉ាន់នៅក្នុងផ្សារទំនើបខាងលើនេះ. ជាពិសេសកំពុងតែបង្វក់ស្មារតីក្មេងៗដែលជាយុវវ័យឲ្យចូលលេងយ៉ាងអាណាធិបតេយ្យដែលកំពុងធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គម ឬមួយកន្លែងបើកល្បែងនៅក្នុងផ្សារទំនើបមួយនេះ សង្ស័យនៅខ្ពស់ពេកសមត្ថកិច្ចឡើងទៅមិនដល់ ឬមើលមិនឃើញទេដឹងបានមិនបង្រ្កាប ។
បើតាមប្រភពបានបង្ហើបថា មូលហេតុនៃការមិនហ៊ានបង្ក្រាបនេះដោយសារកន្លែងបើកល្បែងនេះសង្ស័យ មានខ្នងបង្អែកគ្រាក់ៗប្រគល់ស្មាឲ្យផ្អែកពីក្រោយ និងអាចថាមានការត្រូវរូវគ្នាផងដែរ ទើបគ្មានអ្នកណាហ៊ានបង្ក្រាបនោះឡើយ ។
ក្ដីបារម្ភខ្លាំងបំផុតរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន ក៏ដូចជាជីវករលក់ដូរនៅក្នុងផ្សារទំនើបមួយនេះ គឺខ្លាចមានអំពើ លួច ឆក់ ប្លន់ ហិង្សាដោយ ចេតនា ពីព្រោះមូលដ្ឋានណាដែលមានល្បែងស៊ីសងហើយ មូលដ្ឋាននោះគឺគ្មានសុវត្ថិភាពនោះទេ ល្បែងតែងវិនាស ល្បែងនាំមកនៅចោរកម្ម ល្បែងនាំមកនៅខាតទ្រព្យសម្បត្តិ បាត់បង់ការងារ វក់នឹងល្បែងលែងភ្លេចការងារអ្វីៗទាំងអស់។
ទោះជាយ៉ាងនេះក្តីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន ក៏ដូចជាជីវករលក់ដូរនៅក្នុងផ្សារទំនើបមួយនេះ សង្ឃឹមថាអាជ្ញាធរខណ្ឌ ៧មករា ជាពិសេសឯកឩត្តម ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ
នឹងមានចំណាត់ការពាក់ព័ន្ធល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងផ្សារទំនើប ស៊ីធីម៉ល ខាងលើនេះឲ្យមានប្រសិទ្ធិភាព ផ្តល់ភាពកក់ក្តៅជូនពូកគាត់។
ដើម្បីឲ្យស្របតាមគោលយោបាយភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយអនុវនោះផងទាន៕