ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ព្រៃឈើដែលជាធនធានធម្មជាតិរបស់រដ្ឋនៅក្នុងទឹកដីនៃខេត្តរតនគិរី រាប់រយហិកតាត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែមានការឈួសឆាយយ៉ាងគំហ៊ុក..

ព្រៃឈើដែលជាធនធានធម្មជាតិរបស់រដ្ឋនៅក្នុងទឹកដីនៃខេត្តរតនគិរី រាប់រយហិកតាត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែមានការឈួសឆាយយ៉ាងគំហ៊ុក..

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តរតនគិរី ÷ មានសេចក្តីរាយការណ៍មកថា ដីព្រៃរាប់រយហិកតានៅចំណុចកន្ទុយនាគ ភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ត្រូវបានទទួលរងនូវផលប៉ះពាល់យ៉ាងគំហ៊ុក ខណៈមានគ្រឿងចក្រជាច្រើនគ្រឿងបានចូលទៅធ្វើសកម្មភាពឈួសឆាយ និងផ្តួលរំលំដើមឈើធំៗ យ៉ាងរង្គៀល ដោយមិនដឹងថាទីតាំងឈួសឆាយខាងលើនេះ បានទទួលសិទ្ធិរឺច្បាប់អនុញ្ញាតអោយឈួសឆាយចេញពីស្ថាប័នពាក់ព័ន្ធណានោះឡើយ។

ជាក់ស្តែងនៅថ្ងៃទី១៥ ខែធ្នូ  ឆ្នាំ២០២៤នេះ ប្រភពប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិ បានបង្ហើបប្រាប់អង្គភាពសារព័ត៌មានយើងថា ទីតាំងដែលគ្រឿងចក្រកំពុងតែធ្វើការឈួសឆាយខាងលើនេះ ពួកគាត់ពុំទាន់បានដឹងច្បាស់ថាជារបស់អ្នកណា​ ឬក្រុមហ៊ុន​វិនិយោគ​ណា​ មាន​ឈ្មោះ​អ្វី​ ឱ្យ​ពិតជាក់លាក់នោះទេ ដោយសារតែពួកគាត់ជាប្រជាពលរដ្ឋធម្មតា។

ទន្ទឹមនិងមានការឈួសឆាយនេះ គេសង្កេតឃើញថាដើមឈើធំៗ ដូចជាស្រឡៅ ផ្ចឹក សុក្រំ និងដើមឈើជាច្រើនប្រភេទទៀតត្រូវបាន កាត់ចុង កាត់គល់រួចត្រូវបានដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាមថែមទៀតផង ។

ប្រជាពលរដ្ឋទូរទាំងប្រទេសមានការងេីយឆ្ងល់ថា តើទីតាំងដែលកំពុងតែធ្វើការឈួសឆាយ យ៉ាងសកម្មជារៀងរាល់ថ្ងៃនៅចំណុចខាងលើនេះ ជាគម្រោងអ្វីអោយប្រាកដ ជារបស់ក្រុមហ៊ុនណាដែរ? ហើយទទួលបានច្បាប់ឈូសឆាយចេញពីស្ថាប័នពាក់ព័ន្ធណាខ្លះ? ជាគម្រោងវិនិយោគអ្វីទៅវិញ? បើសិនជាគម្រោងវិនិយោគនេះមានច្បាប់ ហេតុអ្វីបានជាដាក់ទីតាំងចំតែកន្លែងដែលមានព្រៃក្រាស់និងមានដើមឈើធំៗទៅវិញ? ចុះខ្វះអ្វីដីដែលរាជរដ្ឋាភិបាលបានដកហូតពីក្រុមហ៊ុននានា ដែលប្រកាសក្ស័យធនរាប់មុឺនហិកតាទូទាំងប្រទេស ជាដីដែលស្អាតស្រាប់ តួយ៉ាងដីព្រៃអង់តែនក្នុងខេត្តកំពង់ធំ ដីទំនេរច្រើនណាស់ មិនពិបាកក្នុងការចំណាយច្រើនទៅលើឈ្នួល..? អត់យល់ទេសម័យនេះហើយនៅមានក្រុមហ៊ុនឈួសឆាយដីព្រៃទៀត។

ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិ ស្នើសុំដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត ពិសេសគោរពរាយការណ៍ជូន​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ មេត្តាទានចាត់កម្លាំងជាមន្ដ្រីក្រោមឱវាទត្រួតពិនិត្យមើលទីតាំងឈួសឆាយដីព្រៃនៅចំណុចទីតាំងខាងលើនេះផងទាន ពីព្រោះទីតាំងខាងលើនេះមិនមែនជាដីព្រៃរិចរិលទេ សុទ្ធតែជាព្រៃស្រោង មានដើមឈើធំៗ និងជាជម្រកសត្វព្រៃគ្រប់ប្រភេទ ពិសេសសត្វព្រៃដែលជិតផុតពូជ៕ (វគ្គ០១)­

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!