ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានរៀបចំពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្ម ឆ្នាំ២០២៥

មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានរៀបចំពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្ម ឆ្នាំ២០២៥

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្ម ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ឌឹម ប៉ូរ៉ា អភិបាលរងខេត្តកណ្ដាលបាន បញ្ចាក់ថា ដោយអនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋាននានាស្តីពីការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ទ្រព្យសម្បត្តិរដ្ឋ ក៏ដូចជាការអនុវត្តតាមគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល។ ទើបរដ្ឋបាលខេត្តបានរៀបចំការដេញថ្លៃជាសាធារណៈជារៀងរាល់ឆ្នាំ ដោយបានបង្កើតគណៈកម្មការ ដើម្បីសិក្សាកំណត់តម្លៃមូលដ្ឋានសម្រាប់ដាក់ដេញថ្លៃជាសាធារណៈលើមុខសញ្ញាភាស៊ីគ្រប់ប្រភេទក្នុងខេត្តដែលមានចំនួន ៩ទីតាំង រួមមាន៖ ១/ភាស៊ីផ្សារចំនួន ៥ទីតាំង ២/ភាស៊ីកំពង់ចម្លង ៣ទីតាំង និង៣/ភាស៊ីសត្តឃាត ១ទីតាំង។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ប្រាប់ទៅដល់ម្ចាស់អាជីវកម្មទាំងអស់ថា ចំពោះភាស៊ីផ្សារទាំង ៥ទីតាំង ដែលដាក់ដេញថ្លៃនាពេលនេះ គឺពុំមានទីតាំងចាក់សំរាម និងកន្លែងផ្ញើរកង់-ម៉ូតូរបស់រដ្ឋទេ ដូច្នេះ អ្នកដែលមកដាក់ពាក្យសុំចូលដេញថ្លៃ ត្រូវមានមធ្យោបាយដឹកជញ្ជូន និងរកទីតាំងចាក់សំរាមដោយខ្លួនឯង។ ដោយឡែកសម្រាប់ភាស៊ីកំពង់ចម្លង គឺមានកំពង់ចម្លងខ្លះពុំមានទីតាំងកំពង់របស់រដ្ឋទេ ដូចជាកំពង់ចម្លងពាមសត្ថា កំពង់អុស នៅស្រុកពញាឮ និងកំពង់ចម្លងឬស្សីស្រុក-ក្បាលកោះអន្លង់ចិន នៅក្រុងតាខ្មៅ គឺអ្នកដេញថ្លៃបាន ត្រូវជួលទីតាំងកំពង់ពីប្រជាពលរដ្ឋ ដើម្បីធ្វើអាជីវកម្ម។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់អ្នកដែលបានដាក់ពាក្យសុំចូលដេញថ្លៃទាំងអស់ សូមពិចារណាឱ្យបានច្បាស់លាស់ មុននិងដេញថ្លៃយកទៅប្រកបអាជីវកម្ម ជៀសវាងមានការខាត់បង មិនអាចអនុវត្តបង់ចំណូលជូនខេត្តបានពេញលេញ នាំឱ្យមានជំពាក់បំណុលរដ្ឋ។ ជាពិសេសក្រោយពីដេញថ្លៃចប់ជាស្ថាពរ អ្នកដែលដេញថ្លៃបាន ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ដែលមានចែងក្នុងសៀវភៅបន្ទុក ព្រមទាំងបង់ពន្ធដារតាមការកំណត់នៃច្បាប់។ ចំពោះអាជីវដែលដេញថ្លៃបាន ភាស៊ីផ្សារត្រូវអនុវត្តតាមការណែនាំសារាចរលេខ១១សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការលុបការ បង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី របស់រាជរដ្ឋាភិបាល។

លោកស្រី ខុន លក្ខណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានឱ្យដឹងថា ក្នុងពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្ម ឆ្នាំ២០២៥នេះ មានអ្នកដាក់ពាក្យសុំចូលដេញថ្លៃចំនួន ៨នាក់ និងមានចំនួន ៩ទីតាំង រួមមាន៖ ភាស៊ីផ្សារមានចំនួន ៥ទីតាំងគឺ ១/ផ្សារគគីរ នៅស្រុកកៀនស្វាយ ២/ផ្សារបែកចាន-ផ្សារថ្នល់ទទឹងនៅស្រុកអង្គស្នួល ៣/ផ្សារព្រែកអញ្ចាញ-ផ្សាររការកោង នៅស្រុកមុខកំពូល ៤/ផ្សារកោះធំនៅស្រុកកោះធំ ៥/ផ្សារកំពង់កន្ទួត នៅស្រុកកណ្ដាលស្ទឹង។ ភាស៊ីកំពង់ចម្លងមាន ៣ទីតាំងគឺ ១/កំពង់ចម្លងព្រែកថ្មី-ក្បាលកោះអន្លង់ចិន នៅក្រុងតាខ្មៅ ២/ កំពង់ចម្លង ពាមសន្ថាកំពុងអុស នៅស្រុកពញ្ញាឮ ៣/កំពង់ចម្លងតាខ្មៅ-ចំពុះក្អែក នៅក្រុងតាខ្មៅ។ ភាស៊ីសត្តឃាតដ្ឋាន មាន១ទីតាំងស្ថិតនៅឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!