ទាន់ហេតុការណ៍
លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា=>ក្រុមប្រឹក្សាខេត្តកណ្តាល បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន =>កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារ អនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល=>កីឡា​ដេីម្បី​សន្ដិភាព​ និងបរិស្ថាន​នៅកម្ពុជា​ វគ្គផ្តាច់ព្រ័ត្រ​=>សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ក្នុងស្រុកអង្គស្នួល ចំនួន២០នាក់ ទទួលបានម៉ូតូម្នាក់១គ្រឿង=>ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
0

លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា

លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកំពង់ឆ្នាំង÷ អភិបាលក្រុងកំពង់ឆ្នាំង លោក ហ៊ីង ភ័ព្វមិនា បានមានប្រសាសន៍ថា ក្នុងក្រុងកំពង់ឆ្នាំងមានប្រជា ពលរដ្ឋ រស់នៅប្រមាណជាង១ម៉ឺនខ្នងផ្ទះ ប៉ុន្តែអ្នកទទួលភ្ជាប់សេវាបង់សំរាម មានតែជាង ២ពាន់ខ្នងផ្ទះតែប៉ុណ្ណោះ ដោយ ហេតុនេះហើយបានធ្វើឱ្យសំរាមដែលនៅសេសសល់ ត្រូវបានយកទៅបោះចោលនៅក្នុងសួនសាធារណៈ តាមមាត់ទន្លេ តាមក្រោមផ្ទះ ក្រោយផ្ទះ ឬដុតចោល ដែលតាមការប្រមាណក្នុង១ថ្ងៃមានសំរាមប្រមាណ ៤០តោន ត្រូវបានបោះចោលជាសាធារណៈ ដើម្បីគ្រប់គ្រងសំណល់រឹង តាមបែបថ្មីគឺសូមបងប្អូនចូលរួមទទួលសេវាប្រមូលសម្រាមឱ្យបានគ្រប់ៗគ្នា ព្រោះថាតម្លៃប្រមូលសំរាមមិនថ្លៃដូចការលើកឡើងនោះទេ។

លោកអភិបាលក្រុងកំពង់ឆ្នាំង មានប្រសាន៍បែបនេះ នៅក្នុងកិច្ចផ្តល់សម្ភាស ដល់អ្នកសារព័ត៌មាន នៅសាលាក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។

លោកអភិបាលក្រុង បានបញ្ជាក់ថា ដោយទទួលបានការណែនាំពី ឯកឧត្តមអភិបាលខេត្ត ក្នុងការអភិវត្តថ្លៃប្រមូលសំរាម គឺត្រូវអនុវត្តតាមគោលការណ៍សមធម៌ មិនអាចអនុវត្តទៅតាមសមភាពបានទេ ព្រោះបើយើងអនុវត្តតាមគោល ការណ៍កំណត់ ពិតណាស់ប្រជាពលរដ្ឋ  អ្នករកស៊ីតូចតាច មិនអាចទទួលសេវានេះបានឡើយ  ឧទាហរណ៍ អ្នកលក់ទឹកអំពៅ អ្នកលក់ដូង អ្នកលក់គ្រឿងទេស ពួកគាត់មានចំណូលតិច តែមានសំរាមច្រើន ដែលខុសប្លែកពីធនាគារ មេក្រូហិរញ្ញវត្ថុ តាមមន្ទីរសាធារណៈ និងស្ថានីយប្រេងឥន្ធនៈ មានសំរាមតិចតែ មុខរបរធំ ជាមួយគ្នានេះ អាជីវកម្មខ្នាតតូច មួយចំនួនដែលមិនមានដំណើរការ ក៏រដ្ឋបាលក្រុងកំពង់ឆ្នាំងជំរុញឲ្យពួកគាត់ទទួលសេវាទាបស្មើនឹងទំហំខ្នងផ្ទះធម្មតា មានតម្លៃត្រឹមតែ ១១៥០០រៀល ប៉ុណ្ណោះ។

ជាក់ស្ដែងនៅក្នុងក្រុងកំពង់ឆ្នាំងគឺមានជាប្រភេទដីឡូដែលមានទំហំធំៗដូច្នេះហើយអាជ្ញាធរក្រុងក៏បានជំរុញទម្លាក់តម្លៃពួកគាត់មកស្មើនឹងខ្នងផ្ទះតូចៗដែរ ជាងនេះទៅទៀតនៅតាមគ្រួសារដែលមានប័ណ្ឌសមធម៌ (ប័ណ្ឌក្រីក្រ )គឺថាសាលាក្រុងមិនបង្ខំយកតម្លៃពីពួកគាត់នោះដែរ។ បន្ថែមលើនេះសាលាក្រុងបានរៀបចំឱ្យមានកន្លែងពិភាក្សាជាមួយប្រជា ពលរដ្ឋ រឿងតម្លៃប្រមូលសំរាម បើពួកគាត់មិនពេញចិត្តសុំអញ្ជើញមកពិគ្រោះយោបល់ជាមួយមន្ត្រីសាលាក្រុងរៀងរាល់ម៉ោងធ្វើការ។

លោកអភិបាលក្រុងកំពង់ឆ្នាំង ក៏បានបន្ថែមទៀតថា៖ កន្លង មកប្រជាពលរដ្ឋដែលមិនព្រមទទួលសេវាបង់ថ្លៃប្រមូលសំរាមចេញទៅក្រៅក្រុង ព្រោះពួកគាត់យល់ថា ការប្រមូលសំរាមរបស់ក្រុមហ៊ុន គឺអនុវត្តមិនបានត្រឹមត្រូវ ទុកសំរាមឱ្យស្អុយមុខផ្ទះ យូៗម្តង ទើបមកយកម្តង។ អាជ្ញាធរក្រុងកំពង់ឆ្នាំងបានរៀបចំការប្រមូលសំរាមបែបថ្មីឡើងវិញ តាមបែបបច្ចេកវិជ្ជាទំនើប ដោយបែងចែករថយន្តប្រមូលសម្រាមតាមទិសដៅច្បាស់លាស់ ជាមួយនិងការបំពាក់ម៉ាស៊ីន GPS នៅតាមរថយន្តនិមួយៗ ហើយគ្រប់គ្រងពីទិន្នន័យរបស់រថយន្ត ប្រមូលសំរាម ឱ្យត្រឹមត្រូវតាមការកំណត់។

ចំពោះបញ្ហារថយន្តប្រមូលសំរាមដែលតែងតែហូរទឹកស្អុយតាមផ្លូវសាធារណៈ ក៍បានណែនាំឲ្យជួសជុលរថយន្ត មិនឲ្យទឹកចេញក្រៅនោះឡើយ ហើយសង្ឃឹមថាៈ បងប្អូន ប្រជាពលរដ្ឋគ្រប់រួបនឹងចូលរួមទទួលយកសេវាសំរាមដើម្បីទីក្រុងស្អាតបរិស្ថានល្អដើម្បីសុខភាពខ្លួនយើង ទាំងអស់គ្នា។

ក្នុងនោះជាចុងក្រោយលោកអភិបាលក្រុងក៏បានឲ្យក្រុមការងារ ដែលមានលោកសាន់ ឧស្មាន់ ជាអភិបាលរងបានណែនាំបង្ហាញអំពីទីកន្លែងសម្រាប់ទទួលសេវាផ្សេងៗ ក្នុងការផ្សព្វផ្សាយជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលជាជីវករនិងបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះងាយស្រួលដើម្បីពិភាក្សាលើកិច្ចការផ្សេងៗទៅលើការទុកដាក់សំរាមនិងបង់ថ្លៃសេវាសំរាមជាដើម និងបានបង្ហាញអំពីទីតាំងកន្លែងដែលត្រូវបានជាប់ជាមួយនឹងប្រព័ន្ធទូរសព្ទ ងាយស្រួលបងប្អូនប្រជាពលរដ្ឋក្នុងការទទួលយកសេវាសំរាម៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!