នៅថ្ងៃទី០១ ខែមករា ដេីមឆ្នាំ២០២៥នេះ ក្រសួងបរិស្ថានបានប្រកាសបេីកយុទ្ធនាការ សម្អាតផ្លូវជាតិ “ផ្លូវជាតិគ្មានសំរាមប្លាស្ទិក” នេះបេីតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
សូមរំឭកផងដែរថា ប្រមាណជាង ១ឆ្នាំ កន្លងមក ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការលេីភាពស្អាត ចំនួន ០៣ ដេីម្បីកម្ពុជាស្អាត រួមមាន យុទ្ធនាការ”ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” យុទ្ធនាការ”កម្ពុជាស្អាត ខែ្មរធ្វើបាន” នឹងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះ គឺយុទ្ធនាការ” ផ្លូវជាតិគ្មានសំរាមប្លាស្ទិក”។
យុទ្ធនាការទាំង ០៣ ខាងលេី ជាជ្រុងមួយ នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន សំដៅលេីភាពស្អាតនៅកម្ពុជា ពោលគឺ ស្អាតនៅលេីអាកាស ស្អាតនៅលេីដី និងស្អាតនៅក្នុងទឹក។
បេីតាមប្រសាសន៍ ឯកឧត្ដមរដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានលេីកឡេីងថា កម្ពុជា នឹងមានភាពស្អាតគ្រប់ទីកន្លែង ទាំងនៅតាមដងផ្លូវជាតិ ផ្លូវលំ និងនៅទីសាធារណៈ គឺផ្ដេីមចេញពី ប្រជាជនកម្ពុជា ស្រឡាញ់បរិស្ថាន និងចូលរួមយុទ្ធនាការជាមួយរាជរដ្ឋាភិបាល ក្នុងការសំអាត ទុកដាក់សំរាមមានសណ្ដាប់ធ្នាប់។