ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អភិបាលខេត្តកណ្ដាល បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរស្រុកខ្សាច់កណ្ដាល ឱ្យខិតខំស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ ថន ចាន់ធឿន ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ នារសៀលថ្ងៃសុក្រ ១៣កើត ខែចេត្រ  ឆ្នាំជូត ទោសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំប្រជុំបន្ទាន់ ដើម្បីដាក់ផែនការ ស្រាវជ្រាវរកអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល

បន្ទាប់ពីទទួលបានព័ត៌មានថា អ្នកជំងឺដែលមានផ្ទុកមេរោគកូវីដ-១៩ ជាមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ ថន ចាន់ធឿន បានស្លាប់បាត់បង់ជីវិត ដែលមានទីលំនៅស្នាក់នៅភូមិក្ដីចាស់ ឃុំព្រែលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល  ។

ដូចនេះឯកឧត្តមអភិបាលខេត្តបានដាក់កំហិតអោយស្រាវជ្រៀវរក ទាំងអស់អ្នក ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល
ជាមួយឈ្មោះ ថន ចាន់ធឿន ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងស្រុកខ្សាច់កណ្ដាល ដើម្បីអញ្ជើញពួកគាត់ មកធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល នៅមណ្ឌលចត្តាឡីស័កស្រុកដែលបានត្រៀមទុក។

លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានឱ្យដឹងថា ប្រជាពលរដ្ឋ ចំនួន១៣៣ នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយ ឈ្មោះ ថន ចាន់ធឿន ក្នុងនោះមាន ៩ នាក់បានប៉ះពាល់ដោយផ្ទាល់ ហើយក្រុមការងារស្រុក បានធ្វើការស្រាវជ្រាវឃើញថា ឈ្មោះ ថន ចាន់ធឿន បានសម្រាកព្យាបាលនៅគ្លីនិកឯកជនមួយកន្លែង ក្នុងស្រុកខ្សាច់កណ្ដាល អាជ្ញាធរស្រុកបានធ្វើការបិទជាបណ្ដោះអាសន្ននូវទីតាំង ដែលមានជាប់ពាក់ព័ន្ធនឹងឈ្មោះ ថន ចាន់ធឿន ក្នុងនោះដែរអាជ្ញាធរស្រុកក៏បានធ្វើការបិទផ្សារព្រែកលួងផងដែរ។ ដោយឡែកអ្នកដែលបានប៉ះពាល់ទាំង១៣៣នាក់ អាជ្ញាធរស្រុក និងមន្ត្រីជំនាញ បានអញ្ជើញពួកគាត់មកធ្វើចត្តាឡីស័កនៅ វិទ្យាល័យ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល។

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!