ទាន់ហេតុការណ៍
ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!=>ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ បើកកិច្ចប្រជុំសាមញ្ញលើកទី៨  ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត=>លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ប្រធាន​ សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ អញ្ជើញ ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ ដេីម្បី​បង្កេីតក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ=>ពិធីបិទសិក្ខាសាលា ឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់គណៈកម្មាធិការព្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត=>ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះចំនួន០៣ គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល=>ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ចំនួន០២ភូមិស្មើនិង៣,០៨២ក្បាលដី ក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល=>គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធពិនិត្យឧត្តមានុវត្តសកល ដើម្បីរៀបចំក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា=>ថង់ប្លាស្ទិករាប់តោន និងសំរាម ត្រូវបានគេបោះចោលយ៉ាងអាណាធិបតេយ្យ បំពុលបរិស្ថានទឹកទន្លេនៅកំពង់ទឹកឆ្នុកទ្រូ=>ឯកឧត្តមបណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ និងថ្នាក់ដឹកនាំ​ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថាន​ ផ្ញេីសាររំលែកទុក្ខ​ ក្រុមគ្រួសារឯកឧត្តម​ មាស​ សុភា​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​...=>ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី « ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ » នៅក្នុងខេត្តកណ្តាល
0

ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ បើកកិច្ចប្រជុំសាមញ្ញលើកទី៨  ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត

ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ បើកកិច្ចប្រជុំសាមញ្ញលើកទី៨  ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ក្រុមប្រឹក្សាខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៨  អាណត្តិទី៤ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត ដែលមានរបៀបវារៈសំខាន់ៗចំនួន ១០ ក្រោមអធិបតី ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជំុំវិញមកខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

ថ្លែងបើកក្នុងកិច្ចប្រជុំ ឯកឧត្តម នូ សាខន បានស្នើឱ្យអង្គប្រជុំទាំងមូល ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពិនិត្យ ពិភាក្សា អនុម័ត និងចូលរួមដោះស្រាយឱ្យបានល្អិតល្អន់ ទៅតាមរបៀបវារៈនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ សភាពការណ៍របស់រដ្ឋបាលខេត្ត និងស្របតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចុះ។ ជាពិសេសសមាជិកក្នុងអង្គប្រជុំទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដើម្បីរួមគ្នាពិនិត្យ និងបំពេញបន្ថែមលើចំណុចដែរខ្វះខាត លើសេចក្តីព្រាងឯកសារសមាសភាពសំខាន់ៗនៃផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់រដ្ឋបាលខេត្ត ឱ្យឆ្លើយតបបានទៅនឹងតម្រូវជាក់ស្តែងនៅថ្នាក់មូលដ្ឋានពិតប្រាកដ ទៅតាមផ្នែកនីមួយៗដូចជា៖ ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ រដ្ឋបាលសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជាដើម។

ថ្លែងក្នុងកិច្ចប្រជុំនេះដែរ  ឯកឧត្តម គួច ចំរើន ក៏បានឯកភាពទៅលើចំណុចកែលម្អសំខាន់ៗ ដែលសមាជិក សមាជិកាបានលើកឡើងក្នុងកិច្ចប្រជុំពាក់ព័ន្ធទៅនឹងសេចក្តីព្រាងឯកសារសមាសភាពសំខាន់ៗនៃផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់រដ្ឋបាលខេត្ត ព្រមទាំងបានជំរុញដល់ មន្ទីរជំនាញអង្គភាពពាក់ព័ន្ធធ្វើការកែតម្រូវទៅតាមការផ្ដល់ជាមតិយោបល់របស់ក្រុមប្រឹក្សាខេត្តឱ្យបានល្អប្រសើរ ។

ឯកឧត្តម គួច ចំរើន បានជំរុញដល់មន្ទីរផែនការខេត្ត ក៏ដូចជាមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំសហការគ្នា ដើម្បីជួយពន្លឿនដល់ការងារការរៀបចំផែនការអភិវឌ្ឍន៏រយៈពេល ៥ឆ្នាំ របស់រដ្ឋបាលខេត្ត ឱ្យបានរួចរាល់ ឆាប់រហ័សតាមការកំណត់ ដើម្បីធ្វើជាគំរូទៅដល់រដ្ឋបាល ក្រុង-ស្រុកទាំង១៣ ពីព្រោះរដ្ឋបាលក្រុង-ស្រុកក៏ត្រូវធ្វើផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់ខ្លួនផងដែរ។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា បើទោះបីជានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានាពេលនេះមិនទាន់អនុម័តចុងក្រោយទៅលើផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់រដ្ឋបាលខេត្តក៏ពិតមែន តែក៏បានផ្ដល់នូវធាតុចូល និងការកែលម្អមួយចំនួនបានយ៉ាងល្អប្រសើរ សម្រាប់បំពេញបន្ថែមទៅក្នុងសេចក្តីព្រាងឯកសារសមាសភាពសំខាន់ៗ នៃផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់រដ្ឋបាលខេត្ត ដូច្នេះយើងនៅសល់ពេលវេលាដើម្បីធ្វើការកែសម្រួលបន្ថែមទៀត សម្រាប់ទុកដាក់ឆ្លងក្រុមប្រឹក្សាខេត្ត ដើម្បីធ្វើការអនុម័តជាលើកចុងក្រោយ។

មានប្រសាសន៍បិទកិច្ចប្រជុំនេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អ ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។ ឯកឧត្តម នូ សាខន ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើងក្នុងកិច្ចប្រជុំនាថ្ងៃនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!