ខេត្តកណ្តាល៖នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ កម្មករ កម្មការនី រោងចក្រ និងអាជីវករប្រកបរបរលក់ដូរ ចំនួន ៥០០គ្រួសារ។
ដែលស្នាក់នៅផ្ទះជួល ក្នុងតំបន់អភិវឌ្ឍន៍គ្រួសារ 7NG វិហារសួគ៌។
ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អមដំណើរដោយ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត និងលោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយករងក្រុមហ៊ុន 7NG តំណាងលោកឧកញ៉ា ស្រី សុធា។
អំណោយដែលបានប្រគល់ជូនដល់ កម្មករ កម្មការិនី និងអាជីវករ គឺក្នុងមួយគ្រួសារទទួលបាន អង្ករ១០គ.ក ម៉ាស១ប្រអប់ ទឹកបរិសុទ្ធ១យួរ ជែលសម្លាប់មេរោគ១ដប ឆៃប៉ូវ១គ.ក និងថវិកា២ម៉ឺនរៀល។«រដ្ឋាអភិវឌ្ឍន៍ញូស៍»