ភ្នំពេញ៖នារសៀល ថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលអង្ករចំនួន ០២តោន ពីក្រុមហ៊ុន ជីហ្គៀ គ្រុប
ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ផៃ វ៉ាន់នាយការិយាល័យភស្តុភារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនខាងលើ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភអង្ករ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ។ «គេហទំពរ័ រដ្ឋាអភិវឌ្ឍន៍ ញូស៍»