ភ្នំពេញ៖នារសៀលថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចែកបន្ថែមជាលើកទី២
បន្ទាប់ពីបានធ្វើការចែកជូននូវ ទឹកក្រូចដប និង មី ជាច្រើនពាន់កេស ដល់កម្លាំងក្រោមឱវាទ ជាអំណោយអបអរចូលឆ្នាំថ្មី ម្តងរួចកាលពីថ្មីៗកន្លងមក។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចែកបន្ថែមជាលើកទី២ នូវអាហារបំប៉ន មាន ម្សៅទឹកដោះគោ និងស្ករគ្រាប់ ដែលជាអំណោយរបស់សប្បុរសជន ដល់ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
តាមចំនួនទ័ពដែលខ្លួនគ្រប់គ្រង់រៀងៗខ្លួន ឲ្យបានគ្រប់ៗគ្នា ដើម្បីជាការបំពេញបន្ថែមនូវការហូបចុក ឆ្លើយតបទៅនឹង ការហត់នឿយ របស់កងកម្លាំង ដែលកំពុងមមៀញឹក ក្នុងការបំពេញបេសកកម្ម ការពារតាមគោលដៅ ធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩ ។
ជាពិសេសមមៀញឹក ក្នុងការចូលរួមត្រួតពិនិត្យបម្រាមគោចរ ពីម៉ោង០៨.០០យប់ ដល់ម៉ោង ០៥.០០ទៀបភ្លឺ តាមសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ។
ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្សព្វផ្សាយនូវខ្លឹមសារសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ នូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ច្បាប់ ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង អនុក្រឹត្យស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ព្រមទាំងបានមានប្រសាសន៍ក្រើនរំលឹកម្តងហើយម្តងទៀត សូមឲ្យកម្លាំងទាំងអស់ព្រមទាំងក្រុមគ្រួសារ ត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់បំផុត និង ចូលរួមអនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។«រដ្ឋាអភិវឌ្ឍន៍ញូស៍»