នារសៀល ថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឧបត្ថម្ភគ្រឿង ឧបភោគ បរិភោគ និងថវិកា ជូនដល់ អតីត លោកគ្រូ អ្នកគ្រូ សាលាបាក់ទូក ចំនួន៣គ្រួសារ ដែលជួបការខ្វះខាត ក្នុងស្ថានការណ៍ដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ក្នុងសហគមន៍
ដោយក្នុងមួយគ្រួសារទទួលបាន
១.អង្ករចំនួន០៤ការ៉ុង
២.មីចំនួន០២កេស
៣.ទឹកសុទ្ធចំនួន០២កេស
៤.ទឹកត្រី ទឹកស៊ីអ៊ីវ០២យួរ
៥.ត្រីខចំនួន០៤យួរ និងថវិកាចំនួន៤០ម៉ឺនរៀល។
គ្រួសារទាំង៣គឺជាអតីតលោកគ្រូអ្នកគ្រូ ដែលទទួលបានការឧបត្ថម្ភនោះ រួមមាន៖
1.អ្នកគ្រូ សយ សុខុន កំពុងស្ថិតក្នុងទីតាំងបិទខ្ទប់ក្នុងមូលដ្ឋានខណ្ឌមានជ័យ។
2.អ្នកគ្រូ អៀង សុជាតិ កំពុងមានជីវភាពខ្វះខាត។
3.លោកគ្រូគឹម សារី (ពិការ)។