ខេត្តកណ្តាល៖យប់ថ្ងៃអាទិត្យ ៧កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១
ឯកឧមត្ត គង់ សោភណ្ឌ័អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីអនុវត្តយន្តការ គោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាលក្នុងការគាំពារប្រជាពលរដ្ឋដែលកំពុងរងគ្រោះ និងរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរាតត្បាត នៃជំងឺកូវី-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ តាមសេចក្តីសម្រចលេខ ០១៨ សហវ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
កិច្ចប្រជុំតាមរយៈប្រព័ន្ធ Video Conference (Zoom Meeting) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរជំនាញពាក់ព័ន្ធ និងគណៈអភិបាលក្រុង ស្រុកទាំង១១ ព្រមទាំងក្រុមការងារពាក់ព័ន្ធផងដែរ។
ចំពោះមុខនេះ រដ្ឋបាលខេត្តកណ្តាល ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងសហភាពសហព័ន្ធយុវជន(ស.ស.យ.ក)ខេត្ត ដេីម្បីចុះចែកជំនួយសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនជនរងគ្រោះ ដែលរងផលប៉ះពាល់នេះ ក្នុងពេលឆាប់ៗខាងមុខ។
ជាមួយគ្នានេះដែរ ឯកឧមត្តអភិបាលខេត្តបាន ណែនាំទៅគណៈអភិបាលក្រុង ស្រុកទាំងអស់ អោយយកចិត្តទុកដាក់រៀបចំកម្លាំងត្រួតពិនិត្យការលួចធ្វេីដំណេីរតាមផ្លូវទឹក ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ «គេហទំពរ័រដ្ឋាអភិវឌ្ឍន៍ ញូស៍»