ខេត្តកណ្តាល៖នៅរសៀលថ្ងៃអាទិត្យ ៧កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃ ទី១៨ ខែមេសា ឆ្នាំ២០២១
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាននាំយកគ្រឿងឧបភោគបរិភោគ ទៅចែកជូននៅតាមមណ្ឌលសកម្មភាពទាំង១៨ នៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
លោក ឧត្ដមសេនីយ៍ទោ បានផ្តល់ប្រសាសន៍ណែនាំ នៅតាមគោលដៅឲ្យយកចិត្តទុកដាក់កាន់តែខ្លាំង អនុវត្តតាមសេចក្តីសម្រេចលេខ០៥០ និង០៥១ របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ក្នុង
ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈផងដែរ។