ស្រុកកៀនស្វាយ៖នៅថៃ្ងពុធ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ
២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១
លោក ទេព ឈួន មេឃុំសំរោងធំ បានដឹកនាំ កម្លាំង ភូមិឃុំ ប៉ុស្តិ៍និងពេទ្យមណ្ឌលសុខភាព ចុះបិទផ្លាកសញ្ញាផ្ទះបងប្អូនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កនៅតាមផ្ទះ។
ដោយមានការចូលរួមដំណើរដោយ លោកនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍ រួមទាំង កំលាំងប្រជាការពារផងដែរ ឃើញថាបងប្អូនបានគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល បានពាក់ម៉ាស់ និងបាញ់អាល់កុលលាដៃជាប្រចាំ ។
ក្នុងពេលនោះដែរលោកមេឃុំបានផ្សព្វផ្សាយនិងពន្យល់ដល់បងប្អូនប្រជាពលរដ្ឋឲ្យគោរពវិធាការ ៣កុំ ៣ការពារ ហូបស្អាតផឹកស្អាត រស់នៅស្អាត។
ជាងនេះលោកមេឃុំ ទេព ឈួន បានបន្តទៀតថា សូមបងប្អូនទាំងអស់ដែលបានធ្វើចត្តាឡីសក័ នឹងការបិទខ្ទប់នេះ អោយមានការអត់ធ្មត់ ស៊ូទ្រាំបន្តដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកាចសាហាវ កូវីដ១៩នេះអោយបាន។