ភ្នំពេញ៖នាព្រឹកថ្ងៃ អាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែមេសា
ឆ្នាំ២០២១
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលជំនួយជា របាំងសុវត្ថិភាព និងជើង ចំនួន ១០០ឈុត បានមកពីក្រុមវិនិយោគិន IDI ។
តាមរយះ លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមវិនិយោគិន IDI យុវជនក្រៅប្រព័ន្ធ និងជាស្ថាបនិក គ្រុប AntiCovid19Cambodia ដែលមានការចូលរួមពីវិនិយោគិន សមាជិក Admins និងសប្បុរសជន ប្រគល់ជូន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។
ខណៈនោះដែរអាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមវិនិយោគិន IDI យុវជនក្រៅប្រព័ន្ធ និងក្រុមវិនិយោគិន IDI ទាំងអស់ ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ផៃ វ៉ាន់នាយការិយាល័យភស្តុភារ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនខាងលើ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភរបាំងសុវត្ថិភាព និងជើង ចំនួន ១០០ឈុត ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ។