ភ្នំពេញ ៖ ព្រឹកថ្ងៃចន្ទ ១៥កើតខែពិសាខ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១
នៅសាលប្រជុំមជ្ឈមណ្ឌលប្រតិបត្តិការបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
សមាជិកគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) បានបើកកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។