នៅថ្ងៃចន្ទ ១៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១
កម្លាំងគអន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលការឧបត្ថម្ភ បាយម្ហូប ពី លោក ថៃ ហ្វីលីប ម្ចាស់ក្រុមហ៊ុនពន្លឺអលង្ការ ក្នុង១ថ្ងៃ ចំនួន២៥០ប្រអប់ រយៈពេល១០ថ្ងៃ រហូតដល់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីបំប៉នបន្ថែមលើអាហាររូបត្ថម្ភដល់កងកម្លាំង ដែលបានមមាញឹក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ។
ឆ្លើយតបទៅនឹងសណ្តានចិត្តរបស់សប្បុរសជនខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដែលកំពុងបំពេញបេសកកម្ម តាមគោលគោលដៅ មានចិត្តរំភើបកក់ក្តៅបំផុត និងសូមជូនពរ លោក ថៃ ហ្វីលីប និងក្រុមគ្រួសារ ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ «គេហទំពរ័រដ្ឋាអភិវឌ្ឍន៍ ញូស៍»