ភ្នំពេញ៖នារសៀលថ្ងៃ ព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១
ដោយមើលឃើញពីភាពមមាញឹកនិងការលះបង់កម្លាំងកាយចិត្តរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងរយៈកាលកន្លងមក ក៏ដូចជាបច្ចុប្បន្ន លើបេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា បានចាត់ឲ្យក្រុមការងារ ដឹកនាំដោយ ឯកឧត្តម ឆារស៍ វ៉ាន់ និង លោក ជិន ប៊ុនធឿន នាំយក អំណោយសប្បុរស ចំនួន១២មុខ មកប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីទុកប្រើប្រាស់តាមការជាក់ស្តែង ក្នុងបេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនឹងបន្តយូរអង្វែងទៅមុខទៀត។
អំណោយទាំង១២មុខរបស់លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា រួមមាន៖
១-អង្ករ ចំនួន ៤០០ ការ៉ុង ស្មើនឹង ២០ តោន
២-ត្រីខ ចំនួន ១០០ កេស
៣-មីម៉ាម៉ា ចំនួន ៥០ កេសធំ ស្មើនឹង ៣០០ កេសតូច
៤-ភេសជ្ជះ ខារ៉ាបាវ ចំនួន ៥០០ កេស
៥-ប៊ីចេង ចំនួន ៧៥គីឡូក្រាម
៦-អំបិល ចំនួន ៧៥គីឡូក្រាម
៧-ទឹកត្រី ចំនួន ៣០ យួរ ស្មើនឹង ១៨០ ដប
៨-ទឹកស៊ីអ៉ីវ ៣០ យួរ ស្មើនឹង ១៨០ ដប
៩-ទឹកសុទ្ធអារូណា ៥០០កេស
១០-ម៉ាស់ចំនួន ១២,៥០០ម៉ាស់
១១-របាំងមុខ ចំនួន ២០០
១២-ថ្នាំពេទ្យ ចំនួន ០៥ កេស។
ក្នុងនាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរស របស់ លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា ដែលតែងតែគិតគូពីទុក្ខលំបាក របស់ប្រជាពលរដ្ឋគ្រប់ទិសទី ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
ជាពិសេសកាយវិកាយកចិត្តទុកដាក់ចំពោះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត និងជាការលើកទឹកចិត្តយ៉ាងធំធេង ដល់កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញទាំងអស់ ក្នុងការរួមចំណែក បន្តបេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ តទៅមុខដោយឥតរុញរា។