ខេត្តកណ្ដាល ៖ កាលពីយប់ថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល អមដំណើរដោយឯកឧត្តម នុត ពុធតារា អភិបាលរងខេត្ត និងហការី ដោយមានវត្តមានចូលរួម លោក ប៊ុន ផេង អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល លោក លោកស្រី អភិបាលរងស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក និងនាយករដ្ឋបាលស្រុក និងសហការី និងលោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន” 7NG ”
បានអញ្ជើញចុះជួបសួរសុខទុក្ខ សំណេះសំណាល ជាមួយតំណាងរដ្ឋបាលរោងចក្រ ក្នុងតំបន់ក្រុមហ៊ុន ” 7NG “ផ្តោតសំខាន់លើកិច្ចការងារប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ-១៩ ក្នុងនោះឯកឧត្តមបានមានប្រសាសន៍ណែនាំដូចខាងក្រោម៖
⁃ ត្រូវយកសំណាកកម្មករដែលជាមុខសញ្ញាពាក់ព័ន្ធ ធ្វើតេស្តមុនគេ (តៃកុងឡានដឹកកម្មករ សន្តិសុខមុខរោងចក្រ កម្មករជិះឡានតែមួយជាមួយគ្នា….)
⁃ ស្នើរដ្ឋបាលគ្រប់គ្រងកម្មករឲ្យបាន ដោយពន្យល់ណែនាំពីស្ថានភាព និងបញ្ហាប្រឈបនៃជម្ងឺកូវីដ១៩
⁃ រដ្ឋបាលខេត្ត អាជ្ញាធរស្រុក អគ្គនាយកក្រុមហ៊ុន ចាំគាំទ្រ លើកទឹកចិត្ត និងដោះស្រាយជូនរាល់ការស្នើសុំ របស់រដ្ឋបាលរោងចក្រ ក្នុងការជួបបញ្ហាលើការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩
រួមគ្នាការពារទប់ស្កាត់ដើម្បីតំបន់ឬសហគមន៍យើងគ្មានកូវីដ-១៩ ដូបនេះសូមបងប្អូនគោរពនៅវិធានការ របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ទាំងអស់គ្នា”៣ការពារ ៣កុំ”។