ភ្នំពេញ៖នាយប់ថ្ងៃអាទិត្យ ៦រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលជាមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញ ស្បៀងចម្រុះរួមមាន អង្ករ ត្រីខ ទឹកត្រី មី ទឹកសុទ្ធ ស្កគ្រាប់ ព្រមទាំងម៉ាស់ សម្រាប់ ៣០៥គ្រួសារ ។
ដោយអនុវត្តតាមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ដោយក្នុង១គ្រួសារទទួលបាន អង្ករមួយការ៉ុង=៥០Kg មី០១កេស ត្រីខ០២យួរ ទឹកត្រី០១យួរ ទឹកសុទ្ធ០២កេស ម៉ាស៥០ ស្កគ្រាប់០៤កញ្ចប់ បើកជូនដល់នាយទាហានដែលជាប្រធានអង្គភាពចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំងយប់ ដើម្បីយកទៅចែកជូនបន្តដល់គ្រួសារសមាជិកអាវុធហត្ថក៏ដូចជាប្រជាពលរដ្ឋខ្វះខាតជាក់ស្តែង ក្នុងវិបត្តិកូវីដ-១៩។
ថ្លែងក្នុងឱកាស បើកស្បៀងនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ផ្តាំផ្ញើថា ក្នុងនាមលោកជា មេបញ្ជាការ លោកមិនបណ្តោយឲ្យគ្រួសារសមាជិកអាវុធហត្ថរាជធានីភ្នំពេញណាម្នាក់ ដាច់បាយជាដាច់ខាត ជាពិសេសក្នុងវេលាដែលគ្រប់គ្នាជួបការលំបាកព្រោះវិបត្តិកូវីដ-១៩នាពេលនេះ លោករឹតតែត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ចំពោះជីវភាពក្រុមគ្រួសារបងប្អូនសមាជិកអាវុធហត្ថរាជធានីភ្នំពេញគ្រប់គ្នា ដោយសិល្បៈចែករំលែក។
ជាក់ស្តែងស្បៀងនៅចំពោះមុខនេះ គឺបានមកពីសប្បុរជនខ្លះ និងសល់ពីការសន្សំសំចៃក្នុងអង្គភាពខ្លះ លោកសូមធ្វើការបែងចែកជូនដល់ប្រធានអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ សូមយកទៅផ្តល់ជូនដល់មុខសញ្ញាខ្វះខាតជាក់ស្តែង ទាំងក្នុងអង្គភាពរៀងខ្លួន ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ផងដែរ។
លោក ឧបត្ថម្ភសេនីយ៍ឯក រត្ន័ ស្រ៊ាងបានបន្តទៀតថា សូមកុំភ្លេចអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលក៍ដូចជាអនុសាសន៍ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ ៣កុំ។