ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យអាជ្ញាធរខណ្ឌ និងកម្លាំងសមត្ថកិច្ច ដែលឈរជើងនៅតំបន់ក្រហម ត្រូវពង្រឹងការងារឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីកាត់ផ្តាច់ការឆ្លងកូវីដ-១៩

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖នាថ្ងៃ ព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌ ក៏ដូចជាកម្លាំងមានសមត្ថកិច្ចដែលបាននិងកំពុងឈរជើងនៅតាមគោល ដៅបិទខ្ទប់ក្នុងតំបន់ក្រហម ត្រូវពង្រឹងការងារ ឱ្យបានម៉ឺងម៉ាត់បំផុត ពិសេសមិនអនុញ្ញាតឱ្យចេញ- ចូលទៅ ក្នុងតំបន់ក្រហមជាដាច់ខាត បន្ទាប់ពីមាន ការប្រកាសនៃការបិទខ្ទប់តំបន់ក្រហមនេះសារជាថ្មីទៀត នៅតាមបណ្ដាលខណ្ឌមួយចំនួន នៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឬស្សីកែវ ខណ្ឌទួលគោក ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា ជាដើម។

ការណែនាំបែបនេះ របស់ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានធ្វើឡើង ក្នុងឱកាស អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅតាមតំបន់ក្រហមមួយចំនួននៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ ។ ក្រៅពីការណែនាំ និងពង្រឹងនៅតាមគោលដៅខាងលើនេះ ឯកឧត្ដម ឃួង ស្រេង ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនដល់អាជ្ញាធរ និងកងកម្លាំង ដែលបាននិងកំពុងឈរជើងនៅតាមទីតាំងគោលដៅបិទខ្ទប់ទាំងនោះ ផងដែរ។ ការផ្តល់ជាថវិកានេះ គឺដើម្បីជាការលើកទឹកចិត្តឱ្យអាជ្ញាធរ និងកងកម្លាំង មានស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការបិទខ្ទប់តំបន់ក្រហមទាំងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចៀសវាងបាននូវ ការរីករាលដាលជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត ។

ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូន លោក សាន្ត សំអាត មន្ត្រីប៉ូលីសប៉ុស្តិ៍ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលរងរបួសក្បាលដោយខ្យល់ព្យុះកាលពីយប់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២១ ក្នុងពេលកំពុងបំពេញការងារ។ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំនិងបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំងអស់ ធ្វើសកម្មភាព បាញ់ថ្នាំសម្លាប់មេរោគ នៅតាមតំបន់ក្រហមពិសេសនៅតំបន់ផ្ទះជួលរបស់កម្មករ កម្មការិនីរោងចក្រស្នាក់នៅ និងនៅតាមបណ្តារោងចក្រដែលមាន បញ្ហាប្រឈមខ្លាំងនៃការរីករាលដាលជំងឺកូវីដ-១៩។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!