ខេត្តកណ្តាល៖ព្រឹកថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១
រដ្ឋបាលស្រុកខ្សាច់កណ្ដាល លោក ប៊ុន ផេង អភិបាល នៃគណៈអភិបាលស្រុក និងលោកស្រី អមដំណើដោយសហការី មន្ត្រីរាជការស្រុក យុវជនស្រុក បានអញ្ជើជួបសួរសុខទុក្ខ សំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងឃុំបាក់ដាវ ចំនួន១៦៤គ្រួសារ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល ទទួលបន្ទុកជួយស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងស្រុកគៀនស្វាយ
អំណោយ ទទួលបាន ១គ្រួសារ មាន អង្ករ ១០គីឡូ មី១កេស ត្រីខ ១យួរ ទឹកត្រី ២ដប សរុប អង្ករ ១តោន៦៤០គីឡូ មី១៦៤កេស ត្រីខ ១៦៤យួរ ទឹកត្រី ២៣៨ដប។
លោកអភិបាលបានមានប្រសាសន៍ថា ទោះបីជាអំណោយពេលនេះមិនច្រើនក៏ពិតមែន តែអាចជួយសម្រួល ដល់ការខ្វះខាត ក្នុងគ្រាលំបាក ជូនពុកម៉ែបងប្អូនបានមួយរយៈផងដែរ ពិសេសអាជ្ញាធរ មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់បាយជាដាច់ខាត។
លោកអភិបាលស្រុក បានពាំនាំការសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងលោកជំទាវ ព្រមទាំងសហការី ក្រុមការងារទាំងអស់ ដល់ពុកម៉ែបងប្អូន និងផ្ដាំផ្ញើសូមឲ្យបងប្អូនត្រូវការពារសុវត្ថិភាព ដោយសារបច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងរីករាតត្បាតខ្លាំង ដូច្នេះសូមការពារទាំងអស់គ្នាដោយ អនុវត្តន៍វិធានការរបស់រាជរដ្ឋាភិបាលបានណែនាំជាប្រចាំ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត និង១ចូលរួមគឺរាយការណ៍ជាបន្ទាន់ ចំពោះជនចំណូលស្រុកពីក្រៅប្រទេស ឬអ្នកពីទីតាំងរាជធានី ខេត្តផ្សេង ដែលអាចជាមុខសញ្ញាសង្ស័យ។