ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

អាជ្ញាធរខេត្តកណ្ដាល ប្រជុំសម្រេច កំណត់ “តំបន់លឿងទុំ” និង”តំបន់លឿង” នៅផ្នែកខ្លះ នៃភូមិព្រែកក្ដី ស្រុកពញាឮ ក្រោយពីមានការផ្ទុះឡើង នៃជំងឺកូវីដ-១៩

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា ស្រាវជ្រាវ​​ និងវាយតម្លៃសភាពការណ៍ ក្នុងការកំណត់”តំបន់លឿងទុំ” និង”តំបន់លឿង” នៅផ្នែកខ្លះ នៃភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ក្រោយពីមានការផ្ទុះឡើង នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: កាលពីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសម្រេច កំណត់”តំបន់លឿងទុំ” និង”តំបន់លឿង” នៅផ្នែកខ្លះ នៃភូមិព្រែកក្ដី ឃុំព្រែតាទែន ស្រុកពញាឮ ដោយលទ្ធផលនៃការយកសំណាកពីប្រជាពលរដ្ឋក្នុងតំបន់នេះមានអ្នកវិជ្ជមានកូវីដ-១៩ រហូតទៅដល់ ៣២នាក់ គិតត្រឹមថ្ងៃទី១៣ ខែឧសភានេះ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានជម្រុញឱ្យរដ្ឋបាលស្រុក ត្រូវបន្តស្រាវជ្រាវស្វែងរកអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រដាល់ប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដើម្បីពិនិត្យយកសំណាក ដោយប្រើឧបករណ៍ Rapid Test ដែលអាចដឹងលទ្ធផលត្រឹមតែ ១៥ ទៅ ២០នាទីតែប៉ុណ្ណោះ ហើយត្រូវដាក់ពួកគាត់ឱ្យធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ និងគ្រប់កាលកំណត់តាមវិធានរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អជ្ញាធរស្រុកពញាឮ ត្រូវបន្តផ្សព្វផ្សាយឱ្យបានផុលផុស ជូនដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចេះការពារខ្លួន និងក្រុមគ្រួសារកុំអោយឆ្លងជំងឺដ៏កាចសាហាវនេះ ដោយត្រូវនាំគ្នាអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ និងវិធានសុខាភិបាល ត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ បើមិនមានការចាំបាច់សូមកុំចេញពីផ្ទះ និងកុំទៅកន្លែងដែលមានមនុស្សអ៊ូអរច្រើន ត្រូវពាក់ម៉ាសជាប្រចាំ និងលាងដៃជាមួយអាកុល សាប៊ូឱ្យបានញឹកញាប់។

ឯកឧត្ដមអភិបាល ក៏បានធ្វើការណែនាំដល់ក្រុមគ្រូពេទ្យជំនាញ ត្រូវត្រួតពិនិត្យតាមដានអ្នកជំងឺជាប់ជាប្រចាំ និងតាមដានអ្នកជំងឺដែលបានជាសះស្បើយផងដែរ ជាពិសេសត្រូវពន្យល់ណែនាំប្រជាពលរដ្ឋឱ្យមកចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

លោក ថន សុវណ្ណា អភិបាលស្រុកពញាឮបានឱ្យដឹងថា ទូទាំងស្រុកមានអ្នកកំពុងធ្វើចត្តាឡីស័កសរុបចំនួន ៣ ៥៥៤ នាក់ ក្នុងនោះអ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៥១៩នាក់។ អ្នកបញ្ចប់ចត្តាឡីស័កសរុបចំនួន ២ ៣៨៧នាក់  ក្នុងនោះអ្នកបញ្ចប់ចត្តាឡីស័កនៅមណ្ឌលចំនួន ៥៦៥នាក់។ មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៨៨នាក់ អ្នកជាសះស្បើយចំនួន ២៣នាក់។

លោកបានបន្តទៀតថា ចំពេាះមន្រ្តីរាជការ កងម្លាំង គ្រូបង្រៀន អតីតយុទ្ធជន ព្រះសង្ឃ អាជីវករលក់ដូរ និងប្រជាពលរដ្ឋផ្សេងៗដែលបានមកទទួលវ៉ាក់ការពារជំងឺកូវីដ-១៩ សរុបមានចំនួន ៥ ៤៤៤នាក់ ក្នុងនោះ អ្នកទទួលវ៉ាក់សាំង ASTRA ZENECA = ៣៩១ នាក់, SOINOPHARM = ២ ២០៣ នាក់, SHINOVAX = ២ ៨៥០ នាក់។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!