នាព្រឹកថ្ងៃចន្ទ ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាការងារដែលត្រូវអនុវត្តបន្ត ជាពិសសគឺការងារថ្នាលឌីជីថល ការបោះពុម្ពសៀវភៅកម្ពុជាឆ្នាំ២០២១ និងផែនការសកម្មភាពផ្សព្វផ្សាយរបស់ក្រសួងឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ខាងមុខ។