ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

លោកជំទាវ ឱ វណ្ណឌីន គូសបញ្ជាក់ថា “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: គឺមិនទាន់បញ្ចប់នៅឡើយទេ ពីព្រោះយើងនៅតែបន្តរកឃើញតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃ”

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: គឺមិនទាន់បញ្ចប់នៅឡើយទេ ពីព្រោះយើងនៅតែបន្តរកឃើញតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃនៅតែច្រើន ហើយក្នុងចំនួននេះ យើងក៏មិនបានដឹងថា ប្រជាពលរដ្ឋណាខ្លះ បានធ្វើដំណើរចល័តទៅទីកន្លែងណាខ្លះទៀត ។

លោកជំទាវ បញ្ជាក់ទៀតថា បច្ចុប្បន្នមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់បណ្តាខេត្តរួចទៅហើយ ចំពោះតួលេខវាជារឿងមួយ សំខាន់បងប្អូនប្រជាពលរដ្ឋត្រូវបន្តអនុវត្តវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវបំផុត។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា យើងមានការព្រួយបារម្ភចំពោះការរាតត្បាតជំងឺកូវីដ-១៩ ដល់សហគមន៍ធំធេង ហើយការគ្រប់គ្រងព្រឹត្តិការណ៍សហគមន៍នេះ បានឬមិនបាន សំខាន់បំផុតវាអាស្រ័យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ពីព្រោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគិតគូរណាស់ចំពោះរឿងនេះ ដោយដាក់បទបញ្ជា ឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាប្រតិបត្តិករ ចុះអនុវត្ត ទាំងយប់ ទាំងថ្ងៃ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យមានការរាតត្បាតដល់សហគមន៍ធំធេង។

លោកជំទាវ ឱ វណ្ណឌីន ក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា បើសិនបុគ្គលគ្រប់រូប មិនបានអនុវត្តវិធានការសុខាភិបាលពេញលេញទេនោះ ការចម្លងជំងឺកូវីដ-១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត នៅតែមាន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!