កំពង់ចាម: នៅព្រឹកថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃ ទី៣១ ខែឧសភា ឆ្នាំ២០២១
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណេីរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និង ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម អញ្ជេីញចុះជួបសំណេះសំណាល និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្ដម សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងលោកជំទាវ ចែកជូនដល់ប្រជាពលរដ្ឋចំនួន ១៥០០គ្រួសាររស់នៅឃុំកោះសំរោង ស្រុកកំពង់សៀម ។
កម្មវិធីនេះដែរប្រព្រឹត្តទៅនៅបរិវេណវត្តឥន្ទកោសី (វត្តកោះជ្រូក) ស្ថិតក្នុងភូមិទី៤ ឃុំកោះសំរោង ស្រុកកំពង់សៀម ដោយមានការអញ្ចេីញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក និងសមាជិកសមាជិការជាច្រេីនរូបផ្សេងទៀត ។
បន្ទាប់មកលោកឧត្តមសេនីយ៍ស្នងការក៍បានបន្ដចុះពិនិត្យស្ថានភាពប៉ុស្តិ៍នគរបាលរដ្ឋបាលកោះសំរោងដែលមានសភាពចាស់ទ្រុឌទ្រោម និងពិនិត្យមេីលស្ថានភាពទីតាំងដែលត្រូវត្រៀមនឹងធ្វេីការសាងសងក្នុងពេលឆាប់ៗនេះ ដេីម្បីសម្រួលឲ្យមានលក្ខណៈសមស្រប ក្នុងការបំពេញការងារប្រចាំថ្ងៃ ដែលគម្រោងសាងសង់នេះជាអំណោយរបស់ក្រសួងមហាផ្ទៃ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថមជូនដល់មន្ត្រីនគរបាលប៉ុស្តិ៍កោះសំរោង ផងដែរ ៕