ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល សហការ​បង្ក្រាប​ឧក្រិដ្ឋជន​ជួញ ដូរ គ្រឿងញៀន​ជនជាតិ​វៀតណាម​-​ចិន​ចំនួន ៦​នាក់ ដកហូត​ថ្នាំញៀន​ជាង​១៣០​គីឡូក្រាម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្ត​កណ្តាល ៖ សមត្ថកិច្ច​ជំនាញ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​, ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជន​បរទេស​ចំនួន ៦​នាក់​ក្នុង​បទល្មើស ជួញដូរ កែច្នៃ វេច​ខ្ចប់ និង​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន ទៅ​ប្រទេស​វៀតណាម ព្រមទាំង​រឹបអូស​គ្រឿងញៀន​ជាង​១៣០​គីឡូក្រាម​។​

​ប្រតិបត្តិការ​នេះ អនុវត្ត​តាម​បញ្ជា នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។​

​នៅ​ថ្ងៃ​ទី​២៨-២៩-៣០ ខែ​ឧសភា ឆ្នាំ​២០២១ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចាត់តាំង​ក្រុម​ជំនាញ ដឹកនាំ​សហការ​ស្រាវជ្រាវ​បង្ក្រាប​ដោយ​មាន​លោក ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា នាយករង​មន្ទីរ​, លោក​ឧត្ដម​សេនិយ៍​ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល​, ឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មាន​ការដឹកនាំ​សម្របសម្រួល​ពី​លោក សេង រិទ្ធី ព្រះរាជអាជ្ញារង​ខេត្ត​កណ្តាល និង​លោក ស៊ិត វណ្ណៈ ព្រះរាជ​អជ្ញារ​ង​រាជធានី​ភ្នំពេញ បាន​ដំណើរ ការស៊ើបអង្កេត ស្រាវជ្រាវ​បង្ក្រាប​។​

​ការបង្ក្រាប​នេះ កម្លាំង​ជំនាញ​ឆែកឆេរ​ទីតាំង​៤​កន្លែង​នៅ ស្រុក​មុខកំពូល​ខេត្ត​កណ្ដាល​, ខណ្ឌ​ច្បារអំពៅ​១​កន្លែង និង​៣​កន្លែង​នៅ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៦​នាក់ មាន​ជនជាតិ​វៀតណាម​១​នាក់ និង​ចិន​៥​នាក់​
១. ឈ្មោះ ង្វៀន យ៉ាំង​យិន​(Nguyen Van Vinh) ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​វៀតណាម សញ្ជាតិ​វៀតណាម​។​
២. ឈ្មោះ LIANG LI HUA ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ​ចិន​។​
៣. ឈ្មោះ QIU QING WEI ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ​ចិន​។​
៤. ឈ្មោះ CHEN ZHI QIANG ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ​ចិន សញ្ជាតិ​កាណាដា ។​
៥. ឈ្មោះ CHEN SHEN TANG ភេទ​ប្រុស ជនជាតិ​ចិន ។​
៦. ឈ្មោះ LI YI ភេទ​ប្រុស ជនជាតិ​ចិន​។​
​ចំពោះ​សម្ភារ​ដែល​សម្ថ​កិច្ច​ចាប់យក​វត្ថុតាង​គ្រឿងញៀន​៖
១.​អិច​ស្តា​ស៊ី (MDMA) ទម្ងន់​ជាង ៩៤ គីឡូក្រាម​
២. មេតំ​ហ្វេ​តា​មីន (ICE) ទម្ងន់​ជាង ៤២.៨៥ ក្រាម​
៣. សារធាតុ​ផ្សំ (P2P) ទម្ងន់​ជាង ១០​គីឡូក្រាម​។​
៤.​សម្ភារៈ​សំរាប់​កែឆ្នៃ វេច​ខ្ចប់ ជញ្ជីង​ថ្លឹង មួយចំនួនធំ​។​
៥.​រថយន្ត ២​គ្រឿង​។​
៦.​អាវុធខ្លី ២​ដើម (​ម៉ាក CF98-9 បង់​២ គ្រាប់​ចំនួន ១៥​គ្រាប់ និង​ម៉ាក P0220 បង់​២ និង​គ្រាប់​ចំនួន ៧​គ្រាប់​) ។​
៧.​អាវុធខ្លី (​កែច្នៃ​) ២​ដើម​
៨.​ខ្នោះដៃ​២​គូ​
៩.​ទូរស័ព្ទដៃ​២​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង​ត្រូវបាន​បញ្ជូន ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ដើម្បី​កសាង​សំណុំរឿង​នីតិវិធី បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កណ្តាល ដើម្បី​ចាត់ការ​តាមច្បាប់​៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!