ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

អាជ្ញាធរខេត្តកណ្តាល គ្រោងបើកយុទ្ធនាការទ្រង់ទ្រាយធំ ចាក់វ៉ាក់សាំង ជូនពលរដ្ឋទូទៅ និងបងប្អូនកម្មករ តាមរោងចក្រនានា ទូទាំងខេត្ត នៅថ្ងៃទី១០មិថុនា ខាងមុខនេះ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កណ្ដាល៖ ថ្ងៃពុធ ១៤ ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១

តាមការគ្រោងទុកអនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងខេត្តកណ្តាល និងចាប់ផ្តើមបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ទ្រង់ទ្រាយធំ ជូនប្រជាជនទូទៅ និងបងប្អូនកម្មករ កម្មការិនី នៅតាមរោងចក្រនានា នៅទូទាំងខេត្ត នៅថ្ងៃទី១០មិថុនាខាងមុខនេះ

បើយោងតាមប្រសាសន៍ របស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព ខេត្តកណ្តាល បានលើកឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ប្រចាំខែឧសភា ដែលធ្វើឡើង នៅសាលាខេត្ត តាមរយះប្រពន្ធ័ Online Video Zoom នារសៀលថ្ងៃទី០៨មិថុនានេះ

កិច្ចប្រជុំ គណះបញ្ជាការឯកភាព រដ្ឋបាលខេត្ត ប្រចាំខែឧសភា មានរបៀបវារះជាច្រើន បានលើកយកមកពិនិត្យ ពិភាក្សា ដើម្បីអនុម័ត ដាក់ផែនការសំរាប់អនុវត្ត នាខែមិថុនាខាងមុខ ពាក់ពន្ធ័ការពារសន្តិសុខ ថែរក្សាសុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និង ពង្រឹងលើវិធានការបង្កាប និងទប់ស្កាត់ឲ្យតឹងរឹង ចំពោះបទល្មើសនានា តាមបណ្តាក្រុង-ស្រុក នៅទូទាំងខេត្ត

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម អភិបាលខេត្ត បានស្នើឲ្យអាជ្ញាធរ គ្រប់មូលដ្ឋានក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវត្រៀម រៀបចំទីតាំងអោយបានរួចរាន់ សម្រាប់ចាក់វ៉ាក់សាំង និងធ្វើប័ណ្ណអញ្ជើញ ប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង ឲ្យបានទាន់ពេលវេលា

ជាមួយគ្នានោះ គឺអាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមកម្លាំង ការពារសន្តិសុខ រៀបចំ សណ្ដាប់ធ្នាប់ របៀបរៀបរយ ក្នុងពេលចាក់វ៉ាក់សាំង ឲ្យបានល្អប្រសើរ ដោយរៀបចំកន្លែងស្នាក់នៅ និងផ្គត់ផ្គង់ម្ហូបអាហារប្រចាំថ្ងៃ ជូនក្រុមគ្រូពេទ្យអោយបានសមរម្យ និងគ្រប់គ្រាន់

ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ថា៖យុទ្ធនាការចាក់វ៉ាក់សាំង នៅទូទាំង១១ ក្រុង-ស្រុក នាពេលខាងមុខនេះ រដ្ឋបាលខេត្ត បានត្រៀមក្រុមគ្រូពេទ្យ ចំនួន ៧០០នាក់ ស្មើនឹង ៧០ក្រុម ហើយគ្រោងនឹងបន្ថែមក្រុមគ្រូពេទ្យបំរុង ចំនួន ១.៨០០ នាក់ទៀត ដើម្បីធ្វើឲ្យយុទ្ធនាការការចាក់វ៉ាក់សាំង លើកនេះ ប្រព្រឹត្តទៅប្រកបដោយភាពរលូន ឆាប់រហ័ស និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!