ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១
។
សម្ភារៈជាគ្រឿងឧបភោគបរិភោគជាច្រើនមានដូចជា៖
អង្ករ ៦៦៦០គីឡូក្រាម ,មី ៣៣៣កេស ,ត្រីខកំប៉ុង ៣៣៣យួរ ,អំបិល ១៦៦,៥០គីឡូក្រាម ,ទឹកស៊ីអ៊ីវ ៣៣៣យួរ ,ទឹកសុទ្ធ ៣៣៣កេស ,ជែល ៣៣៣ដប ,ម៉ាស ៣៣៣០បន្ទះ ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលផ្ដល់ជូនរដ្ឋបាលស្រុកលើកដែក សម្រាប់ចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ ចំនួន ៣៣៣គ្រួសារ ស្ថិតនៅភូមិពាមរាំងលើ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល
។
ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពស់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល
។
មានប្រសាសន៍សំណេះសំណាល លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក។ លោកជំទាវកិត្តិសង្គហបណ្ឌិត បន្តថា បេសកកម្មរបស់កាកបាទក្រហមកម្ពុជា គឺជួយសង្គ្រោះដល់អ្នកដែលរងគ្រោះ និងងាយរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ ដោយមានពាក្យស្លោកមួយថា ទីណាមានការលំបាក ទីនោះមានកបាទក្រហមកម្ពុជា
។
ក្នុងឱកាសនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានស្នើដល់អាជ្ញាធរស្រុកលើកដែក ត្រូវយកគ្រឿងឧបភោគបរិភោគទាំងអស់នេះ ទៅផ្ដល់ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងស្ថិតក្នុងតំបន់បន្ទប់ ឱ្យបានគ្រប់គ្នា និងទាន់ពេលវេលា
។
លោក ចាប់ ចន្ទវិទ្យា អភិបាលស្រុកលើកដែកបានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ស្រុកលើកដែក មានប្រជាពលរដ្ឋពាក់ព័ន្ធចំនួន ១,៥៩៩នាក់ យកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ចំនួន ១,១៥៩នាក់ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១០១នាក់ ព្យាបាលជាសះស្បើយចំនួន ៥៥នាក់ ស្លាប់ចំនួន ០១នាក់
។
លោកអភិបាលស្រុកលើកដែក ក៏បាន
ឱ្យដឹងទៀតផងដែរថា ស្រុកលើកដែក មាន”តំបន់ក្រហម”ដែលជាតំបន់បិទខ្ទប់ ក្នុងភូមិសាស្ត្រភូមិពាមរាំងលើ “តំបន់លឿងទុំ” ក្នុងភូមិសាស្ត្រភូមិព្រែកតាទួន និង”តំបន់លឿង” ក្នុងភូមិសាស្ត្រភូមិថ្មី នៃឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល ដែលត្រូវបានបិទខទប់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។