ភ្នំពេញ៖ នារសៀលថ្ងៃ អាទិត្យ ៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
។
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០២នាក់ ទៅតុលាការពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល ធ្វើការបង្ក្រាបបានជាក់ស្តែងនៅចំណុចរោងកម្មករសំណង់ ស្ថិតក្នុង ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយចាប់យកនូវវត្ថុតាងម្សៅក្រាមសថ្លា ចំនួន២០កញ្ចប់ (០១កញ្ចប់ធំ ១៩កញ្ចប់តូច) និងសម្ភារៈសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀតផងដែរ
។
ជនសង្ស័យទាំង០២មានឈ្មោះ
១.ឈ្មោះ ឌុក ធែល ភេទ ប្រុស អាយុ ៣២ ឆ្នាំមុខរបរ មិនពិតប្រាកដ (ជួញដូរ និងចែកចាយគ្រឿងញៀន) បច្ចុប្បន្នស្នាក់នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ
។
២.ឈ្មោះ តូច វណ្ណៈ ភេទ ប្រុស អាយុ ៣៥មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិថ្មដា សង្កាត់ កន្ទោក ខណ្ឌ កំបូល រាជធានីភ្នំពេញ
។
ជនសង្ស័យទាំង០២នាក់ខាងលើបានយកសំណាករួចដោយប្រើឧបករណ៍តេស្តរហ័ស ( Rapit Test) លទ្ធផលអវិជ្ជមានកូវីត-១៩។
0
អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន
«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779
http://www.rathaaphiwatnews.com
Filed in: សន្តិសុខ សង្គម