កណ្ដាល៖កាលពីព្រឹកថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២១
។
នាឱកាសនោះ ឯកឧត្ដមបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង សូមនាំគ្នាទៅទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា នៅតាមបណ្ឌល
ចាក់វ៉ាក់សាំងនានា ដែលនៅជិតខ្លួន ពីព្រោះមានតែការចាក់វ៉ាក់សាំងនេះទេ ដែលអាចជួយការពារបងប្អូន និងក្រុមគ្រួសារមិនឲ្យឆ្លងជំងឺដ៏កាចសាហាវនេះចូលក្នុងសហគមន៍ ការចាក់វ៉ាក់សាំងគឺជាការគិតគូរយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាល ចំពោះសុខភាពប្រជាពលរដ្ឋនៅទូទាំងប្រទេស ការស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពរដ្ឋ គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបានចំណាយថវិកាយ៉ាងច្រើន ដើម្បីទិញវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋដោយមិនយកកម្រៃ
។
បន្ថែមពីលើនេះ ឯកឧត្តមបានពន្យល់ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ ត្រូវបន្តការពាក់ម៉ាស់ លាងដៃជាមួយអាកុល ជែល ឬសាប៊ូ រក្សាគំលាតសុវត្តិភាព និងកុំទៅកន្លែងដែលមានមនុស្សអ៊ូអរច្រើន ជាពិសេស ត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣កុំ និង៣ការពារ ឲ្យបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ
។
សូមជម្រាបថា អំណោយដែលបានផ្ដល់ជូនពលរដ្ឋទាំង ១០០គ្រួសារនោះ គឺក្នុងមួយគ្រួសារៗទទួលបាន អង្ករ ១៥គីឡូ មី ១កេស ទឹកត្រី១ដប ទឹកស៊ីអ៉ីវ ២ដប និងថវិកា ២ម៉ឺនរៀល។