ខេត្តកណ្តាល៖រសៀលថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១
។
ប្រតិភូសាខាកាកបាទ ក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខា តំណាងឯឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ ប្រគល់ជូនគ្រួសារសពចំនួន ២គ្រួសារ ដែលស្លាប់ដោយសារគ្រោះធម្មជាតិ(រន្ទះបាញ់) នៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល
។
លោក ទៀង សុគន្ធ នាយកសាខាក៏បាន សម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសពដែលបានបាត់បង់សមាជិកគ្រួសារ និងមនុស្សជាទីស្រលាញ់ដែលបានស្លាប់ដោយសារគ្រោះធម្មជាតិ(រន្ទះបាញ់)
។
ក្នុងឱកាសនោះដែរ លោកនាយកសាខាក៏បានលើកឡើងថា ជាគោលការណ៍របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺទីណាប្រជាពលរដ្ឋមានទុក្ខលំបាក កាកបាទក្រហមត្រូវទៅដល់ទីនោះ ដើម្បីជួយដោះស្រាយ និងសម្រាលនូវការលំបាកឱ្យបានទាន់ពេលវេលា ដោយ នាំយកអំណោយជាស្បៀងអាហារ និងជាសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ទៅជួយឧបត្ថម្ភជាបន្ទាន់ និងមិនបានប្រកាន់វណ្ណៈ ពូជសាសន៍ ប្រពៃណី សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ដោយផ្អែកតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហមអន្តរជាតិ
។
អំណោយមនុស្សធម៌ដែលបាន ឧបត្ថម្ភជូននាឱកាសនេះ ថ្វីត្បិតមានចំនួនតិចតួចស្តួចស្តើងមិនបានសមទៅនឹងទំហំ នៃការបាត់បង់សមាជិកគ្រួសារក៏ពិតមែន ប៉ុន្តែ វាក៏អាចជួយសម្រាលនូវការលំបាកចំពោះមុខរបស់បងប្អូនបានមួយកម្រិតផងដែរ
។
សូមបញ្ជាក់ជូនថា៖ គ្រោះធម្មជាតិ (រន្ទះបាញ់) ដែលបណ្តាលអោយប្រជាពលរដ្ឋចំនួន២នាក់បានស្លាប់ គឺកើតហេតុនៅ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៣ និង ៤០នាទី នៅចំណុចទំនប់សង្កែសោម ស្ថិតក្នុងភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល
។
ជនរងគ្រោះ ០២នាក់បាន (ស្លាប់)មាន
១.ឈ្មោះ ម៉ាត់ នសា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឥស្លាម មុខរបរ នេសាទ
។
២.ឈ្មោះ ស៊េន ម៉ាអ៊ែល ភេទប្រុស អាយុ១៦ឆ្នាំជនជាតិឥស្លាម មុខរបរនេសាទអ្នកទាំងពីរមានទីលំភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល
។
អំណោយមនុស្សធម៌ដែលសាខាបានផ្តល់ជូនដល់គ្រួសារសពទាំង២ ក្នុង១គ្រួសារទទួលបាន៖ អង្ករ៥០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកសុទ្ធ២កេស ទឹកផ្លែឈើ១កេស ទឹកក្រូច១កេស ប្រេងឆា២ដប ម៉ាស់១ប្រអប់ ជែល២ដប និងថវិកា៤០ម៉ឺនរៀល។