ខេត្តកណ្តាល៖ព្រឹកថ្ងៃអាទិត្យ ៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១
។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល
។
ដែលដឹកនាំដោយឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល បន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសំណេះសំណាលសួរសុខទុក្ខកងកម្លាំងចុះបេសកកម្មប្រចាំការ អនុវត្តសេចក្តីជូនដំណឹងលេខ ៥១២ សជណ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្តាល ស្តីពីការចុះរុះរើ រោងចាំដី និងដកបង្គោលចាំដីរបស់ក្រុមមនុស្សមួយក្រុម
។
ដែលបានចូលរំលោភកាន់កាប់ដីដោយអាណាធិបតេយ្យ អនុលោមតាមលិខិតលេខ ២៣សជណ.ឧស ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្ថិតនៅភូមិសាស្ត្រស្រុកកៀនស្វាយ ខេត្តកណ្តាល៕